Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតកីឡាករ Real Madrid ម្នាក់និយាយថា Sergio Ramos អាចលេងបាល់បានរហូតដល់អាយុ ៤០ឆ្នាំ

ខ្សែការពារកណ្តាល Sergio Ramosថ្វីត្បិតតែមានវ័យ ៣៤ ឆ្នាំយ៉ាងណាក្តី ក៏មានអតីតមិត្តរួមក្រុមរបស់គេម្នាក់លើកឡើងថា Ramos នឹងមិនបង្អន់ល្បឿននោះឡើយ ហើយនឹងនៅតែលេងបានល្អដល់អាយុ ៤០ឆ្នាំ។

លោក Van der Vaart កីឡាករសញ្ជាតិហូឡង់ ដែលជាអតីតកីឡាកររបស់ Real Madrid បានលើកឡើងថា៖ “សម្រាប់ខ្ញុំគាត់ជាខ្សែការពារល្អបំផុតក្នុងលោក។ នៅពេលដែលខ្ញុំនៅReal Madrid ពេលនោះគេទើបតែអាយុ ២១ រឺ ២២ឆ្នាំប៉ុណ្ណោះ តែគាត់បង្ហាញពីថាមពលដ៏អស្ចារ្យរបស់គាត់។ គាត់ចង់គ្រប់យ៉ាង ទាត់ Free Kicks ទាត់បាល់ជ្រុងជាដើម។ល។”

Van der Vaart បន្តថា៖ “ថ្ងៃណាមួយនោះខ្ញុំមើលគាត់លេង។ ខ្ញុំគិតថា គាត់ពិតជាអាយុ ៣៤ឆ្នាំមែនរឺ? ខ្ញុំគិតថាគាត់យ៉ាងហោចនៅលេងបាន ៦ ឆ្នាំទៀត។ ខ្ញុំពិតជាការគោរពខ្លាំងដល់ Ramos។”

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9552918