កាលពីថ្ងៃអាទិត្យ ប្រទេសប្រេស៊ីលមានចំនួនអ្នកបាត់បង់ជីវិតសរុបកើនឡើងដល់ ៩៤,១០៤នាក់ ដោយសារតែកូវីដ១៩។ បានអោយដឹងថាអាមេរិកឡាទីន និងតំបន់ការីបៀន មានចំនួនអ្នកបាត់បង់ជីវិតសរុបជាង ២០០,០០០នាក់ ដោយសារតែជំងឺនេះ។
យោងតាម ក្រសួងសុខាភិបាលប្រេស៊ីល ក៏បានរាយការណ៍ថា មានករណីឆ្លងថ្មីដែលត្រូវបានបញ្ជាក់ ២៥,៨០០ករណី ដែលនាំឱ្យមានករណីឆ្លងសរុបនៅប្រេស៊ីលដល់ ២,៧៣៣,៦៧៧ករណីមកហើយ។
កាលពីសប្តាហ៍មុន លោកស្រីជំទាវ Michelle Bolsonaro និង រដ្ឋមន្ត្រីពីររូបទៀតនៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Jair Bolsonaro បានធ្វើតេស្តកូវីដវិជ្ជមាន។ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតមន្ត្រីជាន់ខ្ពស់ចំនួន ៨នាក់បានឆ្លងវីរុសនេះ។ នោះរួមបញ្ចូលទាំងប្រធានាធិបតី លោកជំទាវជាភរិយា និង រដ្ឋមន្ត្រីចំនួន ៦រូបផងដែរ៕ អត្ថបទដោយ៖ ត្នោត