Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញមនុស្ស២នាក់ ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តព្រៃវែង

មនុស្ស២នាក់ ដែលបានរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីថ្ងៃទី៣​ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចរកឃើញ និងធ្វើការបញ្ជូនត្រឡប់មកកន្លែងធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែងវិញ។

បុរស​២​នាក់ខាងលើនេះមានឈ្មោះ កំសត់ វិស័យ អាយុ​២១​ឆ្នាំ និង ឈ្មោះ ច​ន កំ​សាន អាយុ​៣២​ឆ្នាំ។ អ្នកទាំងពីរទើប​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ហើយត្រូវបាន ​មន្ដ្រី​សុខាភិបាល​យក​សំណាក​ ទៅ​ពិនិត្យ​ចំនួន​៣​លើក​ គឺ​នៅ​ថ្ងៃ​ទី​២៣, ២៦, ២៩ ខែកក្តដា ឆ្នាំ២០២០។

​នៅ​ថ្ងៃ​ទី​០៦ ខែសីហា នឹង​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​បន្ដ​ទៀត ប៉ុន្ដែបុរសទាំងពីរនាក់ បាន​រត់គេច​ខ្លួន​បាត់។

ក្រោយពេលដែលបុរសទាំងពីរបានរត់គេចខ្លួន លោកសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្ត បាន​ស្រាវជ្រាវ​រក​ឃើញ និង​បាន​ធ្វើការ​អប់រំ​ណែនាំ និង​នាំ​ខ្លួន​មនុស្ស​ទាំង​២​នាក់​នេះ ត្រឡប់​មក​កន្លែង​ធ្វើ​ ច​ត្តា​ឡី​ស័ក​វិញនៅកន្លែងដដែល៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9552870