ស្អប់ណាស់ដៃជើងក្រមេងក្រមែងមិនស្រឡនស្អាត ជាពិសេសភ្លៅធំដូចកង្កែបហ្នឹងតែម្ដង!
ខាងក្រោមនេះជា ៣ វិធីដែលជួយឲ្យអ្នកសម្រកខ្លាញ់ភ្លៅឲ្យតូចស្រឡនស្អាតក្នុងរយៈពេល ២ អាទិត្យ៖
១. អង្គុយរុញដៃ
អង្គុយលើកៅអីឲ្យមានលំនឹង រួចដាក់ជើងទៅឥដ្ឋ ចំនែកជង្គង់ត្រូវតែពត់ក្នុងមុំ ៩០ ដឺក្រេ។ ដាក់បាតដៃនៅខាងក្រៅជង្គង់ រួចរុញជង្គង់ចេញក្រៅផ្ទុយនឹងដៃទាំងពីរដែលផ្ទប់ចូលក្នុងតំណាលគ្នា ដោយសង្គត់ទប់បែបនេះក្នុងរយៈពេល ១ នាទី រួចហើយចាំដកដង្ហើមធម្មតា។
២. អង្គុយលើកជើង
អង្គុយលើកៅអីហើយដាក់ជើងលើឥដ្ឋដោយជង្គង់ត្រូវពត់ក្នុងមុំ ៩០ ដឺក្រេដដែល។ ដាក់ដៃកាន់គែមកៅអីសងខាងខ្លួនអ្នក រួចលើកជើងម្ខាង(ខាងណាមុនក៏បាន) ឲ្យត្រង់ឡើង(មុំ ៩០ ដឺក្រេ) ដោយដកដង្ហើមធម្មតាតែទប់សង្កត់ទប់ខ្លួនបែបនោះរយៈពេល ៣០វិនាទី បន្ទាប់មកប្ដូរជើងម្ខាងទៀតតាមលំនាំដដែល។ ធ្វើបែបនេះសាចុះសាឡើងពីរទៅបីដង។
៣. អង្គុយពត់ខ្លួន
អង្គុយលើកៅអីហើយដាក់ជើងលើឥដ្ឋដោយបោះជើងទៅខាងមុខមួយហត្ថ។ ដាក់ដៃនៅសងខាងដងខ្លួនអ្នក រួចលើកកម្រើកលើកខ្លួនអ្នកឲ្យដូចក្នុងរូប បន្ទាប់ដកដង្ហើមធម្មតាតាមសម្រួល និងសង្កត់ទប់ក្នុងចលនាបែបនេះរយៈពេល ២០ ទៅ ៦០ វិនាទី (ស្មើនឹង ២០វិនាទី ទៅ ១ នាទី)។
ប្រែសម្រួល៖ រីតា