ក្រុមហ៊ុន OnePlus កំពុងរៀបចំប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួនរួចហើយ ការបង្ហាញដំបូងរបស់ប្រព័ន្ធនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា នៅវេលាម៉ោង ២រសៀល។ ប្រព័ន្ធថ្មីនេះនឹងភ្ជាប់មកជាមួយនូវមុខងារថ្មីៗ និងអ្វីដែលក្រុមហ៊ុនហៅថា “គំនិតអន្តរកម្មថ្មី” ។
ការប្រកាសត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គម Weibo ដែលមានន័យថាក្រុមហ៊ុន OnePlus នឹងណែនាំប្រព័ន្ធប្រតិបត្តិការ OxygenOS 11 ដែលភ្ជាប់មកដោយគ្មានប្រព័ន្ធ Google ទៀតនោះទេ ។
កាលពីសប្តាហ៍មុនលោក Pete Lau ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា “11 on display” ដោយណែនាំថា OnePlus នឹងនាំមកនូវមុខងារ Always-On Display នៅលើស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ខ្លួន។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះប្រហែលជាត្រៀមរួចរាល់សម្រាប់ OnePlus 8T ។ ការមកដល់ដែលគួរតែកើតឡើងគឺអាចក្នុង ខែកញ្ញា-តុលា ខាងមុខនេះ ៕
ប្រែសម្រួដោយ៖ វិបុត្រ
ប្រភព៖ gsmarena