Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្លូវដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ត្រូវបានអាជ្ញាធរធ្វើការជួសជុល

ផ្លូវឆ្ពោះទៅតំបន់ទេសចរណ៍មួយកន្លែង ដែលស្ថិតនៅក្បែរស្ពាន ត្រូវបានបាក់ស្រុក ស្ទើរតែទាំងស្រុង នឹងមិនអាចឱ្យរថយន្តបើកបរទៅវិញទៅមកបាន។

ផ្លូវមួយនេះ ត្រូវបានខូចខាតយ៉ាងដំណំ ​ដោយសារ​​ទឹកភ្លៀង​​ហូរ​ច្រោះ កាលពី​​ព្រលប់​ថ្ងៃ​២ សីហា ឆ្នាំ​២០២០ ស្ថិតនៅវាល​រេញ​-​ស្ទឹង​ហាវ ត្រង់​ចំណុច​ជាប់​ស្ពាន​ទី​៥ និង​ជាប់​ស្ពាន​ទី​៨ ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ។

លោក សរ កក្កដា ​អភិបាលស្រុក​ព្រៃ​នប់​បានប្រាប់ឱ្យដឹង​ថា អាជ្ញាធរបានធ្វើការ​ចាក់​ដី​ជួសជុល​ជា​បណ្តោះ​អាសន្ន​ខ្លះៗ​វិញ​ហើយ ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេង​ៗ មុន​នឹង​ធ្វើ​ការ​ជួសជុល​ផ្លូវការ ដោយ​ក្រុមហ៊ុន​ទទួល​ធ្វើការ​ជួសជុល​ផ្លូវ​នេះ។

យ៉ាងណាក៏ដោយ រថយន្តធុនធំ មិនអនុញ្ញាតឱ្យធ្វើការឆ្លងកាត់លើផ្លូវនេះទេ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9551424