ប្រសិនបើគ្មានការរុករកទេគ្មាននរណាម្នាក់ដឹងថាក្រៅពីមានត្រីនិងផ្កាថ្មគឺនៅមានរបស់ប្លែកៗជាច្រើនដែលបានកប់លិចបាត់ទៅក្នុងមហាសមុទ្រ។ ពេលនេះយើងលើកយកមកតែមួយផ្នែកតូចដែលគេរកឃើញប៉ុណ្ណោះ។ (តចប់)
៦. ជាទីបញ្ចុះសពនៃរថយន្តដឹកទំនិញជាច្រើន៖MS ZENOBIA គឺជាឈ្មោះនៃសាឡាងដ៏ធំមួយបន្ទាប់ពីត្រូវបានលិចទៅក្នុងសមុទ្រមេឌីទែរ៉ានេនៅខែមិថុនា ឆ្នាំ១៩៨០។ នៅតំបន់ដែលលិចនោះមានមនុស្សជាច្រើនបានហៅទីនោះថាកន្លែងបញ្ចុះសពឡានដឹកទំនិញដោយសារតែតំបន់នោះមានឡានដឹកទំនិញជាច្រើនបានលិចផងដែរ។ ហើយបច្ចុប្បន្ននេះភ្ញៀវទេសចរក៏ត្រូវបានអនុញ្ញាតឲ្យចូលទៅមុជទឹកដើម្បីមើលសំណល់បាក់បែកនៅតំបន់ទាំងនោះដែរ។
៧. ទីក្រុងចោរសមុទ្រ៖នៅកំពង់ផែរ៉ូយ៉ាល់ នៅចាម៉ៃកា គឺជាទីក្រុងមួយដែលចោរសមុទ្រចូលចិត្តទៅស្នាក់នៅទីនោះនៅពេលយប់។ ហើយនៅទីនោះតែងតែមានរឿងហេតុកើតឡើងជាច្រើនដោយសារចោរសមុទ្រទាំងនោះទើបបានជាគេហៅទីក្រុងនោះថាជាទីក្រុងចោរសមុទ្រតែម្តងទៅ។ ប៉ុន្តែក្រោយមកនៅឆ្នាំ ១៩៦២ មានការរញ្ជួយដីដ៏ធំមួយបានបណ្តាលឲ្យទីក្រុងទាំងមូលត្រូវលិចទៅក្រោមមហាសមុទ្រជារៀងរហូត។
៨. កប៉ាល់លិចនៅសមុទ្រមេឌីទែរ៉ាណេ៖ជាងមួយពាន់ឆ្នាំមុនរឿងព្រេងអាថ៌កំបាំងហើយគោលបំណងដ៏ធំរបស់អ្នកប្រមាញ់កំណប់នោះគឺរឿងអ្នករកស៊ីទូកបុរាណ ដោយទូករបស់គាត់បានលិចបាត់ជាមួយនឹងគ្រឿងអលង្ការដ៏មានតម្លៃនិងគ្រឿងស្មូនជាច្រើនលិចទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ ហើយចុងក្រោយនៅឆ្នាំ ២០១៤ អ្នកមុជទឹកនៅឯឆ្នេរម៉ាល់តាបានរកឃើញបំណែកដែលពោរពេញដោយប្រដាប់ប្រដារបុរាណ មាសពេជ្រកែវកងជាច្រើនដែលគេសន្មត់ថានោះប្រាកដជាទូកអាថ៌កំបាំងដែលលិចនោះហើយ។
៩. កម្ទេចកម្ទីម៉ាស៊ីនអាប៉ូឡូ ១១៖ផ្នែកមួយនៃម៉ាស៊ីនបានប្រើដើម្បីជំរុញយានអវកាសអាប៉ូឡូ ១១ ចូលទៅក្នុងព្រះច័ន្ទ។ ត្រូវបានរកឃើញថ្មីៗនេះ នៅក្រោមមហាសមុទ្រអាត្លង់ទិចនៅជម្រៅប្រហែល ១៤.០០០ ហ្វីតឬប្រហែល ៤.៣០០។
១០. រកឃើញយុថ្កានិងកាណុងធំរបស់ចោរសមុទ្រ Blackbeard៖បើអ្នកធ្លាប់បានមើលរឿង One Piece (Anime)ឬ ប្រភេទរឿងបែបចោរសមុទ្រអ្នកប្រហែលជាធ្លាប់លឺឈ្មោះចោរសមុទ្រ Blackbeard ដែលការពិតចោរសមុទ្រនេះមិនមែនមានតែក្នុងរឿងនោះទេតែគឺមានពិតហើយនៅឆ្នាំ ២០១១ ត្រូវបានគេរកឃើញកាណុងនិងយុថ្ការនៃកប៉ាល់សងសឹករបស់ម្ចាស់ក្សត្រីអេននីដែលបានបាត់ខ្លួនតាំងពីឆ្នាំ ១៧១៨ ឬប្រហែលជា ៣០០ ឆ្នាំមុន៕ ប្រែសម្រួល៖ ឡាវែនដឺរ