
ក្រុមតារាចម្រៀង Super Junior K.R.Y របស់ផលិតកម្ម SMTOWN នឹងធ្វើការប្រគុំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតតាមរយៈ Beyond LIVE ។
សំបុត្រចូលទស្សនាការប្រគំតន្រ្តីនេះ នឹងចាប់ផ្តើមលក់ពីថ្ងៃទី៣ ខែសីហា វេលាម៉ោង ៣រសៀល។ ដើម្បីលើកកម្ពស់ព្រឹត្តិការណ៍នេះ ផលិតកម្ម SMTOWN ក៏បានចេញប័ណ្ណប្រកាសផ្លូវការមួយដែលមានមានឈ្មោះថា “The Moment With Us” ផងដែរ ។
គួរបញ្ជាក់ផងដែរ ក្រុមសិល្បករដែលធ្លាប់ធ្វើការគំត្រន្រ្តីតាមប្រព័ន្ធ Beyond LIVE រួមមាន ក្រុម SuperM, ក្រុម WayV, ក្រុម NCT Dream, ក្រុម NCT 127, ក្រុម TVXQ និងក្រុម Super Junior ។ កម្មវិធី “Beyond LIVE” របស់ក្រុម Super Junior K.R.Y មួយនេះនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា វេលាម៉ោង ៣រសៀល ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop