Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​មេអាប៉ោង​ដ៏​ធំម្នាក់​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌ ​ជាប់ចោទពី​បទ «​ទទួលផល​ចោរកម្ម​»

ខេត្តកណ្តាល ​៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ កន្លងទៅនេះ ​លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេអាប៉ោង​​នៅ​ឃុំ​វិហារ​សួគ៌​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​ទទួលផល​ចោរកម្ម​» តាម​មាត្រា​៣៩៩​និង​មាត្រា​៤០០​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ទិញ​ម៉ូតូ​ចោរ​ជា​ច្រើន​គ្រឿង ។

ជន​ត្រូវ​ចោទឈ្មោះ គឹ​ម​ឡេ​ង សល់ អាយុ​៤០​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ឈ្មោះ វ៉ា ថា​រី បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​បាន​រកស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​ជាង​មួយ​ឆ្នាំ​មក​ហើយ មិន​ដែល​មានច្បាប់​អនុញ្ញាត​ពី​ខាង​ស្ថាប័ន​ណា​ទេ ព្រោះ​ខ្លួន​មិន​ចេះ​ច្បាប់​។

ម៉ូតូ​មួយ​ចំនួន​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នោះ​គឺជា​ម៉ូតូ​ដែល​ជន​ទុ​ច្ច​រិ​តកាច់ក​និង​លួច​គេ​យក​មក​បញ្ចាំ ព្រោះថា គ្រាប់​សោរ​ម៉ូតូ​មាន​សភាព​បែក​ខ្ទេច​និង​មាន​សភាព​មិន​ប្រក្រតី​ជា​ច្រើន​។ពលរដ្ឋ​បាន​លួច​បង្ហើប​ថា ឈ្មោះ គឹ​ម​ឡេ​ង សល់ នេះគឺជា​មេអាប៉ោង​ដ៏​ធំ​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌ ទៀត​ផង និង បាន​លួច​បើក​ទទួល​បញ្ចាំ​ម៉ូតូ​យូរយារ​ណាស់​មក​ហើយ មិន​មាន​អាជ្ញាធរ​ឃុំ​ស្រុក​ណា​ចុះ​បង្ក្រាប​នោះ​ទេ ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9551180