Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​រាប់​ពាន់​នាក់​ដុត​ដៃ​ដុតជើង​ពន្លត់ភ្លើង​ឆេះ​រាប់​ពាន់​ហិ​ក​តា

អា​មេ​រិ​ក ៖ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ជាង​១,៣០០​នាក់ កំពុង​តែ​ប្រយុទ្ធ​ជាមួយនឹង​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នា​ថ្ងៃអាទិត្យ នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ដែល​បាន​គំរាមកំហែង​ដល់​មនុស្ស​រាប់​ពាន់​នាក់ និង​ផ្ទះសម្បែង នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង Los Angeles​។

អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​ហៅ​ថា Apple Fire ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សុក្រ នៅ​ជិត​ទីក្រុង San Bernardino បាន​ឆេះ​ជាង​៨,០០០​ហិ​កតា ដែល​អាច​មើលឃើញ​ពី​ចម្ងាយ​។ វា​បាន​បង្ក​ទៅ​ជា​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ពេញ​លើ​មេឃ ដែល​អាជ្ញាធរ​បាន​ប្រកាស​ការ​ជូនដំណឹង​អំពី​គុណភាព​ខ្យល់​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។

យ៉ាង​ហោច​ណាស់ មានផ្ទះ​ចំនួន ២,៦០០​ខ្នង និង​ប្រជាជន​ជិត ៧,៨០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ក្រុម​មន្ត្រី​បាន​និយាយ​ថា វា​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ពេល​ណា​ពួក​គេ​អាច​ត្រលប់​មក​វិញ​បាន?គិត​ត្រឹម​ម៉ោង ១៨:០០ GMT អ្នក​ពន្លត់អគ្គីភ័យ​ជាង ១,៣៦០​នាក់ ដែល​កំពុង​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ យន្តហោះ​បូមទឹក និង រថយន្ត​អគ្គិភ័យ កំពុងធ្វើការ​ពន្លត់ភ្លើង​។

មិន​មាន​របាយការណ៍​អំពី​អ្នក​បាត់បង់​ជីវិត និង​ការ​ខូចខាត​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​ខូចខាត​ដល់​អគារ​ចំនួន ២ និង ផ្ទះ ១​ខ្នង​។អាជ្ញាធរ​បាន​និយាយ​ថា អណ្តាតភ្លើង​កំពុង​ឆាបឆេះ​នៅ​លើ​កូនភ្នំ ដែល​ពិបាក​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ​ឡើង​ទៅ​ដល់​។ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ ចំពោះ​មូលហេតុ​នៃ​អគ្គិភ័យ ដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា ប្រហែល​វា​ជា​ការ​ដុត​ដោយ​ចេតនា​៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9551133