យោងតាមប្រភពផេក Angkor Aurora is in Siem Reap Province បានផ្សាយរូបភាពប៉ុន្មានសន្លឹកពីខេត្តសៀមរាប ក្នុងការត្រៀមរៀបចំទទួលភ្ញៀវទេសចរណ៍ជាតិនៅថ្ងៃខាងមុខនេះតាមសេចក្តីប្រកាសសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងផុតទៅនៅខែមេសា ព្រោះតែកិច្ចការពារប្រជាពលរដ្ឋពីជំងឺរាតត្បាតកូវីដ១៩។
ក្នុងថ្ងៃនេះផងដែរ គណនីផេកមួយបានបង្ហាញរូបភាពប៉ុន្មានសន្លឹក ពីសម្រស់ដងស្ទឹងខេត្តសៀមរាប ពិតជាស្អាតខ្លាំងណាស់ ដោយភ្ជាក់នឹងពាក្យពេចន៍ប៉ុន្មានឃ្លាថា៖
«សៀមរាបមានអ្វីប្លែកទៀតហើយ កុំភ្លេចតាមដានទាំងអស់គ្នាណា!!!
តោះ!ចាប់ផ្ដើមមកមើលរូបភាពស្អាតៗ នៅតាមបណ្ដោយស្ទឹងសៀមរាប ដែលកំពុងត្រូវបានកែលំអរនិងតុបតែងដើម្បីត្រៀមទទួលភ្ញៀវទេសចរគ្រប់រូប នាថ្ងៃឈប់សម្រាកពេលឆាប់ៗខាងមុខនេះ។ ខាងក្រោមជារូបភាពមួយចំនួន ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យគយគន់របស់ដងស្ទឹងសៀមរាបយើង។ សូមបញ្ជាក់ផងដែរ រូបភាពនេះគឺតាមដងស្ទឹងមិនទាន់បានរៀបចំរួចរាល់ 100% នៅឡើយទេ ហើយក៏គ្រាន់តែជាផ្នែកខ្លះតែប៉ុណ្ណោះ។
កុំគិតច្រើនទៀតអីឆាប់សុំម៉ាក់មកលេងសៀមរាបមក ហើយកក់កន្លែងស្នាក់នៅឲ្យហើយទៅ។
ជួបគ្នាឆាប់ៗ នៅខេត្តសៀមរាប!!!»