Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត្ថប្រយោជន៏ដ៏អស្ចារ្យនៃការលោតអន្ទាក់ដែលអ្នកគួរតែដឹង

ការលោតអន្ទាក់ សម្រាប់អ្នកដែលចូលចិត្តទៅហាត់ប្រាណប្រហែលជាធ្លាប់បានដឹងពីអត្ថប្រយោជន៏របស់វាខ្លះហើយប៉ុន្តែវាមានអ្វីដែលល្អជាងអ្វីដែលអ្នកធ្លាប់បានដឹងទៅទៀត។ តាមរយៈអត្ថបទនេះយើងនឹងបង្ហាញអ្នកថាការលោតអន្ទាក់វានឹងល្អយ៉ាងណាសម្រាប់សុខភាពនិងរាងកាយរបស់អ្នក។

១. ដុតកម្លោចកាឡូរីនិងកន្លែងខ្លាញ់ដែលពិបាកសម្រក

ការលោតអន្ទាក់គឺវាដុតជាតិខ្លាញ់បានប្រសើរជាងការរត់និងការជិះកង់ទៅទៀត។ ការសិក្សាបានបង្ហាញថាលោតអន្ទាក់រយៈពេល ១ ម៉ោងអាចជួយឲ្យអ្នកដុតបាន ១៣០០ កាឡូរី។ ដូច្នេះលោតខ្សែសម្រាប់រយៈពេល 10 នាទីគឺស្មើនឹងការរត់ 8 ម៉ាយល៍។ លើសពីនេះវាក៏ជាការធ្វើលំហាត់ប្រាណសរសៃឈាមបេះដូងផងដែរ។

២. កាត់បន្ថយអាការៈនៃការរងរបួសជើង,ជង្គង់,និងកជើងផងដែរ

អ្វីមួយដែលអ្នកពិតជាពេញចិត្តនឹងលោតអន្ទាក់នោះគឺថាវាអាចជួយកាត់បន្ថយឱកាសនៃការរងរបួសដោយការប៉ះទង្គិចជើងនិងកជើង។ វាមានប្រយោជន៍ជាពិសេសប្រសិនបើអ្នកជាអត្តពលិកឬអ្នកលេងកីឡា ព្រោះថាការលោតអន្ទាក់រាល់ថ្ងៃវានឹងជួយពង្រឹងធ្វើឲ្យសាច់ដុំជើងរបស់អ្នកកាន់តែរឹងមាំ។

៣. ជួយពង្រឹងឆ្អឹងរបស់អ្នក

រាល់ពេលដែលអ្នកលោតរំលងខ្សែពួរនៅពេលអ្នកឈប់ម្តងៗដោយអ្នកនឹងដាក់បន្ទុកកម្លាំងកាន់តែច្រើនលើឆ្អឹងជើងរបស់អ្នកដូច្នេះការធ្វើបែបនេះរាល់ថ្ងៃនោះឆ្អឹងជើងរបស់អ្នកក៏កាន់តែរឹងមាំជាងមុនដែរ។

៤. អាចគ្រប់គ្រងចង្វាក់ដង្ហើម

រឿងមួយទៀតដែលការលោតអន្ទាក់អាចជួយអ្នកបានគឺសមត្ថភាពដកដង្ហើមក៏ដូចជាការស៊ូទ្រាំជាទូទៅរបស់អ្នក។ នៅពេលក្រោយការលោតអន្ទាក់គឺជាទម្រង់ដ៏អស្ចារ្យនៃការធ្វើលំហាត់ប្រាណនៃសរសៃឈាមបេះដូងហើយនោះមានន័យថាវាមានប្រសិទ្ធភាពដល់សួតរបស់អ្នកផងដែរ។

៥. អ្នកអាចធ្វើវាបានគ្រប់ទីកន្លែង

វាជាលំហាត់ប្រាណមួយដែលអ្នកអាចធ្វើវាបានគ្រប់ទីកន្លែងបានហើយឧបករណ៏សម្រាប់ហាត់ក៏គ្មានភាពរញ៉េរញ៉ៃច្រើនដែរ។

៦. សុខភាពសរសៃឈាមរត់បានល្អប្រសើរ

ការលោតអន្ទាក់ក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់បេះដូងនិងប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកដែរ។ ម្យ៉ាងទៀតវាបង្វឹកបេះដូងអ្នកឲ្យកាន់តែប្រសើរនិងរឹងមាំថែមទៀត។ 

៧. ធ្វើឲ្យមានភាពរហ័សរហួននិងរាងកាយមានតុល្យភាព

អត្ថប្រយោជន៍មួយទៀតដែលអ្នកទទួលបានពីការលោតខ្សែគឺថាធ្វើឲ្យអ្នកមានភាពរហ័សរហួន ស្វាហាប់និងជួយឲ្យរាងកាយអ្នកមានតុល្យភាពល្អជាងមុនផងដែរ។ 

៨. ជួយកម្ចាត់សារជាតិពុលចេញពីរាងកាយ

វាជាលំហាត់ប្រាណដ៏ល្អបំផុតដែលអាចជួយបណ្តេញសារជាតិពុលចេញពីស្បែកនិងដងខ្លួនរបស់អ្នកផងដែរ។

៩. ជួយបំបាត់ភាពតានតឹង

អត្ថប្រយោជន៍មួយទៀតដែលអ្នកអាចទទួលបានពីការលោតអន្ទាក់ជាប្រចាំគឺថាវាជួយធ្វើឲ្យអារម្មណ៍អ្នកបានប្រសើរ បំបាត់ភាពតានតឹងនិងជួយប្រឆាំងនឹងផលប៉ះពាល់នៃការថប់បារម្ភនិងការធ្លាក់ទឹកចិត្តផងដែរ។ វាត្រូវបានបង្ហាញថាការធ្វើលំហាត់ប្រាណបណ្តាលឲ្យខួរក្បាលរបស់អ្នកផលិត Neurochemicals លើសដែលធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9550505