រមណីយដ្ឋានព្រះនិមិត្តដែលស្ថិត នៅក្នុងខេត្តស្ទឹងត្រែង គឺជារមណីដ្ឋានដ៏ស្រស់ស្អាតជាងគេ ដែលមានទឹកធ្លាក់ជាជួរ នៅលើជ្រលងថ្ម។
រមណីយដ្ឋានព្រះនិមិត្ត មានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនកុះករ ដែលបច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះ នៅតែឈានមុខគេលើតំបន់ទេសចរណ៍នានា ទូទាំងខេត្ត បើទោះបីកូវីដ១៩ នៅតែគំរាមកំហែងដល់ប្រជាពលរដ្ឋ។
ដោយឃើញនូវភាពស្រស់ស្អាតយ៉ាងដូច្នេះ រមណីយដ្ឋាន ព្រះនិមិត្ត ត្រូវបានអភិវឌ្ឍន៍បន្ថែម ឱ្យកាន់តែមានសក្តានុពល ដើម្បីទទួលបានការទាក់ទាញពីភ្ញៀវទេសចរ ដែលគ្រោងមកលេង ឱ្យបានច្រើននៅឆ្នាំ២០២០ នេះ៕ ដោយ៖ ត្នោត