Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្មេញ Floyd បានក្លាយជាអនុស្សាវរីយ៏ដ៏មានន័យ​សម្រាប់ Marcos Maidana

ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយ Floyd Mayweather គឺជាកីឡាករមួយរូបដែលពូកែ និង ពោលពេញដោយសមត្ថភាព ភាគច្រើនពុំសូវមានកីឡាករណាអាចយកជ័យជំនះពីរូបលោកបានដោយងាយស្រួលនោះទេ។

យ៉ាងណាមិញ អតីត​កីឡាករ​ប្រដាល់សកល Marcos Maidana បាន​អះអាង​ថា រូបគេ​នឹង​ពាក់​បន្តោង​ខ្សែ​ក ដែល​មាន​ធ្មេញ​របស់ Floyd Mayweather បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី​២ រវាង​ពួក​គេ​កាលពី​ឆ្នាំ​២០១៤​ ជាប់​តាម​ខ្លួន​ជានិច្ច។ លោកថែមទាំងបាននិយាយថា «​វា​ដែល​ធ្លាប់​មាន​ពី​មុន​សម្រាប់​ខ្ញុំ​។ វា​ពិតជា​ការ​វាយប្រហារ​ដ៏​អស្ចារ្យ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ា​ងខ្លាំង​ សម្រាប់អាជីពរបស់​ខ្ញុំ​។ ពីព្រោះ​គេ​គឺជា​អ្នក​ប្រដាល់​ដ៏​ខ្លាំង និង​អស្ចារ្យ​ម្នាក់​»។

ជាពិសេស ចាប់​តាំងពីរង​បរាជ័យ​ក្រោម​ថ្វីដៃ​របស់ Floyd Mayweather កាលពី​ឆ្នាំ​២០១៤​មក Maidana មិន​ដែល​មានការ​ប្រកួត​ទៀត​ឡើយ រហូត​ដល់​​ខែសីហា ឆ្នាំ​២០១៦ គេក៏​បាន​សម្រេច​ប្រកាស​ចូល​និវត្តន៍តែម្តង៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9550386