Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោះទៅលេង ពន្លឺអង្គរ – Light of Angkor

យោងតាមការចុះផ្សាយរបស់ផេក Light of Angkor និង ម្ចាស់គណនី Bluey Pavoneo បានបង្ហាញវីដេអូ អមដោយរូបភាពប៉ុន្មានសន្លឹកដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់មណ្ឌលកំសាន្តនេះ ពិតជាទាក់ទាញមិត្តយុវវ័យច្រើនខ្លាំងណាស់ ក្នុងឱកាសដំណើរទេសចរណ៍នាពេលខាងមុខនេះ។

ពន្លឺអង្គរ – Light of Angkor ជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។

សាលពន្លឺអង្គរចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៩យប់។ ទីតាំងស្ថិតនៅក្នុងបរិវេណជាមួយកន្រ្តកយក្ស Angkor Eye មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីរង្វង់មូលព្រះអង្គចេក ព្រះអង្គចម។

តម្លៃសំបុត្រសម្រាប់ចូលទស្សនាបន្ទាប់ពីបញ្ចុះ 50% ៖

១០,០០០៛ សម្រាប់មនុស្សធំ និង ៥,០០០៛ សម្រាប់ក្មេង។

ដោយក្នុងនោះមានកម្មវិធីចំនួន ៣សម្រាប់ទស្សនា៖

១. ការចាក់បញ្ចាំងអំពីទស្សនីយភាពនាសម័យអង្គរជាលក្ខណះ 720 ដឺក្រេនៅលើស្ពានកញ្ចក់

២. ការចាក់បញ្ចាំងអំពីព្រះព្រហ្ម

៣. កញ្ចក់វង្វេង: កញ្ចក់ភ្លើងពណ៌ដែលមានរូបទាក់ទងទៅហ្នឹងចម្លាក់ប្រាសាទ និងចម្លាក់ផ្សេងៗរបស់ខ្មែរ

កាន់តែប្លែកអារម្មណ៍ជាមួយនឹងពន្លឺអង្គរ ដែលមានទាំងការបន្ធូរអារម្មណ៍ជាមួយនឹងការសមាធិ។ 

from: https://tnaot.com/km/m/detail/article/9550230