សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២សីហា វេលាម៉ោង១៤និង៤៨នាទីម៉ោងក្នុងស្រុក យានអវកាសអាមេរិក CREW DRAGON(ENDEAVOUR)ដែលដឹកអវកាសយានិក២រូបរបស់អង្គការ NASA បានវិលត្រឡប់មកដល់ផែនដីវិញហើយដោយសារជំនួយរបស់ឆ័ត្រយោងរបស់វានៅឈូងសមុទ្រម៉ិកស៊ិកក្នុងដែនទឹកនៃរដ្ឋផ្លរីដា។
យ៉ាងណាមិញ យានអវកាសទាំងពីរនេះបានចំណាយពេលអស់រយៈពេល ២ខែក្នុងស្ថានីយអវកាសអន្តរជាតិ ISS ដោយយាននោះបានចុះលើផៃ្ទទឹកសមុទ្រ ក្នុងដែនទឹកតំបន់PENSACOLAរដ្ឋផ្លរីដាជាមួយនឹងឆ្រ័តយោងហើយក៏ស្រង់អវកាសយានិកទាំង២រូប លោកROBERT BEHNKEN និងលោកDOUGLAS HURLEYយកចេញពីយានរួចរាល់ហើយ៕ ដោយ៖ ត្នោត