ឥណ្ឌា ៖ កំពូលតារាបូលីវូដ លោក Amitabh Bachchan បាននិយាយកាលពីថ្ងៃអាទិត្យថា គាត់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពីសម្រាកព្យាបាលបាន៣សប្តាហ៍ ក្រោយពីជាពីជំងឺកូវីដ១៩ ដែលកាលពី៣សប្តាហ៍មុន លោកត្រូវបានរកឃើញថា មានជំងឺនេះតាមរយៈការធ្វើតេស្ត។
ព័ត៌មាននេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាដ៏មានឥទ្ធិពលលោក Amit Shah បានបង្ហាញថា លោកពេលនេះមានជំងឺកូវីដ១៩ហើយ ដែលជាជំងឺបានឆ្លងទៅមនុស្សរាប់ម៉ឺននាក់ និងសម្លាប់ជីវិតមនុស្សអស់រាប់រយនាក់ នៅក្នុងប្រទេសឥណ្ឌា។
បច្ចុប្បន្នមនុស្សជាង ១,៧លាននាក់បានឆ្លងជំងឺនេះ នៅក្នុងប្រទេសឥណ្ឌាដែល ធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសមានអ្នកឆ្លងខ្ពស់ជាងគេនៅលើលោក បន្ទាប់ពីអាមេរិក និងប្រេស៊ីល ចំនួនអ្នកបាត់បង់ជីវិតខ្ពស់បំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល។
កូនប្រុសរបស់តារាសម្តែង Bachchan គឺ Abishek ក៏ត្រូវបានចូលពេទ្យដោយសារជំងឺនេះដែរ ខណៈដែលកូនប្រសារតារាសម្តែង និងជាអតីតបវរកញ្ញាពិភពលោក Aishwarya Rai និងចៅស្រី Aaradhya ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ កាលពីសប្តាហ៍មុន។ ពួកគេជាគ្រួសារដែលមានកេរ្តិ៍ឈ្មោះខ្ពស់ជាងគេ នៅក្នុងប្រទេសឥណ្ឌា ដែលឆ្លងវីរុសនេះនៅក្នុងប្រទេសដែលមានការគោរពខ្ពស់ទៅលើតារាភាពយន្ត។
លោក Bachchan បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «ខ្ញុំបានត្រលប់មកផ្ទះវិញ ហើយខ្ញុំនឹងត្រូវនៅដាច់ដោយឡែកនៅក្នុងបន្ទប់ខ្ញុំមួយរយៈ»។ គាត់បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ អ្នកគាំទ្រ និងការយកចិត្តទុកដាក់ថែទាំដ៏ល្អបំផុតនៅមន្ទីរពេទ្យ ដោយនិយាយថា ពួកគេអាចធ្វើឱ្យគាត់អាចមើលឃើញថ្ងៃនេះបាន៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព