អ្នកកើតឆ្នាំជូត ខាល ថោះ មមី ច ចំពោះមុខជំនួញ និងស្នេហាក្នុងថ្ងៃនេះអាចនឹងមានបញ្ហាមិនល្អកើតមានឡើង ដូច្នេះសូមប្រុងប្រយ័ត្ន
តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយខាល។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនមានភាពភ្លឺថ្លាឬទទួលនូវលទ្ធផលឆ្លើយតបដូចការរំពឹងទុកនោះឡើយ។
ជំនួញ ៖ បើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅ តែយ៉ាងណាមិនគប្បីយកខ្លួនទៅបៀតល្បែងស៊ីសងឡើយ ព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគួរសមផង។ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួលនិងមានភាពស្រស់ស្រាយ។
ជំនួញ ៖ មានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយបើកើតមានបញ្ហាអ្វីគប្បីមានការប្រយ័ត្នប្រយែង និងទប់ទល់ឱ្យបានល្អទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ការប្រកបការងារជួបលើកំណាត់ផ្លូវប្រទាំងប្រទើសច្រើនបន្តិច ដូច្នេះទាល់តែលោកអ្នកប្រយ័ត្នប្រយែងទើបពុំមានបញ្ហាអាក្រក់ណាមួយកើតឡើង។
ជំនួញ ៖ មិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីចូរប្រយ័ត្នប្រយែងពីព្រោះថាងាយកើត នូវបញ្ហាមិនល្អចំពោះមុខណាស់។សម្រាប់ការសម្រេចចិត្តធ្វើអ្វីមួយក៏មិនផ្តល់ផលល្អផងដែរលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង។
ជំនួញ ៖ ជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។
ស្នេហា ៖ ប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីទើបប្រពៃបំផុត។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា និងស្រស់ស្រាយប្រពៃ ហើយការរស់នៅប្រកបទៅដោយភាពសុខដុមគួរសម។
ជំនួញ ៖ ជួបរឿងរកាំចិត្តច្រើន ហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយជម្លោះវិវាទណាស់។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេពិសេសទៅទិសបស្ចឹមព្រោះងាយជួបឧប្បតិ្តហេតុយាយី។
ស្នេហា ៖ កំលោះក្រមុំត្រូវមើលដោយភ្នែកកុំស្តាប់ដោយត្រចៀកប្រយ័ត្នក្រុមមនុស្សញុះញង់នាំកើតជម្លោះប្រកែកដោយប្រការណាមួយឡើង។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ បើចង់ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផ្លែផ្កាមកវិញគ្រានជាទីកក់ក្តៅផងដែរ។
ជំនួញ ៖ បើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺអាចមានការខកបំណងផង។ការធ្វើដំណើទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាប្រពៃ។
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកតោងតែងចេះមើលមុខក្រោយ និងប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ក្រៅពីនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហារោគជំងឺចូលយាយីឬមានឧប្បត្តិហេតុអ្វីមួយកើតឡើងថែមទៀត។
ជំនួញ ៖ មានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។
ស្នេហា ៖ ប្រុសស្រីមានការប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះមានភាពស្រស់ស្រាយ ហើយបើចង់ទំនាក់ទំនងអ្វីក៏តែងផ្តល់ផលល្អៗមកវិញផង។
ជំនួញ ៖ មិនសូវមានការរីកលូតលាស់ទៅមុខទេដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ការរស់នៅងាយជួបបញ្ហារោគជំងឺណាស់ចូរប្រយ័ត្នរោគចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។
ស្នេហា ៖ កំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះបីកើតបញ្ហាអ្វីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមិនត្រូវច្រងេងច្រងាងនោះឡើយបើពុំនោះទេអាចនឹងកើតរឿងដូចពាក្យចាស់ថា”យកសាំងជះលើភ្លើង”បន្ថែមជាក់ជាពុំខាន។ការប្រកបការងារមានល្អខ្លះនិងអាក្រក់ខ្លះលាយឡំគ្នា ប៉ុន្តែយ៉ាងណាក៏ដំណើរជីវិតមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។
ជំនួញ ៖ នៅថ្ងៃនេះដែរទោះជួបបញ្ហាចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទខ្លះទើបគ្មានរឿងអាក្រក់នាថ្ងៃខាងមុខ ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ ដោយសារក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះធ្វើឱ្យការប្រកបការងារនិងបញ្ហាប្រាក់កាសមានការចម្រើនលូតលាស់ទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ក្រៅពីនេះលោកអ្នកនៅមានចៅហ្វាយនាយអាណិតស្រឡាញ់និងជួយជ្រោមជ្រែងផង។
ជំនួញ ៖ លោកអ្នកចង់ផ្លាស់ប្តូរទីកន្លែងលក់ដូរឬផ្លាស់ប្តូររបរថ្មីក៏តែងមានភាពសមដូចប្រកបច្រើនដែរ។
ស្នេហា ៖ កំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ។
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ ការរស់នៅលោកអ្នកជួបនូវបញ្ហាប្រទាំងប្រទើសច្រើន ហើយពិសេសងាយកើតជម្លោះវិវាទជាមួយអ្នកដទៃថែមទៀត។
ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។ ការធ្វើដំណើរឆ្ងាយជិតមានបញ្ហាច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ កំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង។
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាលោកអ្នកធ្វើអ្វីមួយមិនអាចពឹងផ្អែកអ្នកដទៃបានទេពីព្រោះថាងាយកើតបញ្ហាលំបាកនាគ្រាក្រោយវិញណាស់។ការប្រកបការងារបើទោះបីឃើញថាមិនសូវជឿនលឿនទៅមុខក្តីក៏មានភាពស្ងប់ស្ងៀមមិនមានផលអាក្រក់ចូលមកនាំពិបាករែកពន់នោះដែរ។
ជំនួញ ៖ ពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕ ប្រភព៖ Cen