Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនគួរអោយជឿរដូវកាលកូវីដ១៩ មានបាតុកររាប់ម៉ឺននាក់ផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល

អាល្លឺម៉ង់៖ កាលពីព្រឹក​ថ្ងៃ​សៅរ៍ មានការដង្ហែក្បួនយ៉ាងធំពីហ្វូងមនុស្សជាច្រើននាក់ក៏ត្រូវបានប៉ូលីសរិះគន់ចំពោះការមិនគោរពច្បាប់ស្តី​ការ​រក្សា​គម្លាត​សង្គម និង​ការ​មិន​ពាក់​ម៉ាស់​ក្នុង​ចំណោម​អ្នកចូលរួម​។ ប៉ូ​លី​សបាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​អ្នក​រៀបចំ​បាតុកម្ម​ម្នាក់ ពី​បទ​រំលោភច្បាប់​រក្សា​អនាម័យ​។

ដោយក្នុងនោះហ្វូងមនុស្សទាំងនោះរួមបញ្ចូលទាំង​សមាជិក​នៃ​ចលនា​ប្រឆាំង​នឹង​វ៉ាក់សាំង ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល និង​ក្រុម​ណា​ហ្ស៊ី​ថ្មី បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​អង្គុយ​នៅ​ឯ​ច្រក​ទ្វារ Brandenburg របស់​ទីក្រុង​ប៊ែ​ក​ឡាំងដើម្បីតវ៉ាប្រឆាំង​នឹងការរឹតត្បិត​របស់​រដ្ឋាភិបាល។

ជាពិសេសក្រុមមនុស្សទាំងនោះបានអនុវត្តខុសទៅនឹងគោលការណ៍​ណែនាំ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ ដោយត្រូវមានគម្លាតពីគ្នាចម្ងាយ ១.៥ម៉ែត្រ ក្នុងនោះ ក្រុម​អ្នក​តវ៉ា​ប្រហែល ១៧,០០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន ត្រូវ​តែ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សង្គម ទើប​អាច​ឱ្យ​ចូល​ក្នុង​ហ្វូង​បាតុកម្ម​បាន​ផងដែរ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9550072