Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនធម្មតា! ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup រវាង Arsenal និង Chelsea ជាប់កំណត់ត្រាដ៏ពិសេសមួយក្នុងរដូវកាលនេះ

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cup រវាងក្រុមតោខៀវ Chelsea និងក្រុមកាំភ្លើងធំ Arsenal បានជាប់ជាការប្រកួតដែលមានអ្នកទស្សនាតាមរយៈទូរទស្សន៍ច្រើនជាងគេបង្អស់ក្នុងរដូវកាលនេះ។

ការប្រកួតក្នុងកីឡដ្ឋានជាតិ Wembley របស់អង់គ្លេសនេះ បានបញ្ចប់ទៅដោយ Arsenal យកឈ្នះ Chelsea ដោយលទ្ធផល​ ២-១ ដែលធើ្វឲ្យក្រុមដឹកនាំដោយលោក Mikel Arteta ក្លាយជាម្ចាស់ពានរង្វាន់នេះរហូតដល់ទៅ ១៤សម័យ។

បើតាមទូរទស្សន៍ BBC បានបង្ហាញពីស្ថិតិនៃការទស្សនាតាមទូរទស្សន៍ថា ការប្រកួតខាងលើនេះ មានអ្នកទស្សនារហូតដល់ទៅ ៨.២លាននាក់ និងមានអ្នកចែកចាយក្នុងចំណោមអ្នកទស្សនានោះដល់ទៅ ៤៦.១%។

ដូច្នេះមានន័យថា ក្បែរពាក់កណ្ដាលនៃប្រជាជនអង់គ្លេសដែលមានទូរទស្សន៍ទាំងអស់ បានបើកប៉ុស្ដិ៍ទស្សនាការប្រកួតខាងលើនេះ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9550002