Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជួយ​រៀបចំ​ដោយ​ទឹកចិត្ត​ជ្រះថ្លា​ក៏​បាន​បុណ្យ​ច្រើន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា បើ​ទោះជា​យើង​មិន​មាន​លុយកាក់ ឬ​ទេយ្យទាន​ផ្សេង​ៗ​ចូល​ក្នុង​ពិធីបុណ្យ​ក៏​ដោយ តែបើ​យើង​មាន​កម្លាំង មាន​ទឹកចិត្ត​ជួយ​ខ្នះខ្នែង ចាត់ចែង រៀបចំ​ក្នុង​កម្មវិធី​បុណ្យ​ដោយ​ទឹកចិត្ត​ជ្រះថ្លា នោះ​ក៏​បាន​ផលានិសង្ស​ក្រាស់ក្រៃ​ដែរ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្តែង​ថា វេយ្យាវច្ចមយ​បុណ្យ គឺ​បុណ្យ​សម្រេច​ពី​ការ​ជួយ​ក្នុង​ការងារ​នៃ​ការ​ចាត់ចែង​បុណ្យ បាន​ដល់​ការ​ខ្វល់ខ្វាយ ខ្នះខ្នែង ជួយ​ចាត់ចែង រៀបចំ ឧបត្ថម្ភ ជ្រោ​មជ្រែង ក្នុង​ពិធីបុណ្យ​របស់​ខ្លួនឯង​ក្ដី របស់​អ្នក​ដទៃ​ក្ដី មាន​ដូច​ជា​ការ​បោសសំអាត​វត្ត​អារាម បម្រើ​ព្រះសង្ឃ ក៏​ដូច​ជា​អ្នក​ដែល​មានគុណ​ធម៌​ខ្ពស់​ពោល​គឺ​ចាស់ព្រឹទ្ធាចារ្យ ជួយ​រៀបចំ​ចង្ហាន់ ទី​សំណាក់​ជាដើម ក៏​ឈ្មោះ​ថា​អ្នក​បាន​ធ្វើបុណ្យ​ទុក​ដោយ​ល្អ​ហើយ ។

ព្រោះថា រឿង​បុណ្យ​កុសល​នេះ​មិនមែន​អាស្រ័យ​លើ​ទេយ្យទាន​ទេ គឺ​លោក​សំដៅយក​ផ្លូវ​ចិត្តជា​ធំ នៅ​ពេល​ចិត្ត​ជ្រះថ្លា ត្រេកអរ​ចំពោះ​សេចក្តី​ល្អ ហ្នឹងហើយ​ជា​តួ​បុណ្យ ។ដោយ៖ កោះសន្តិភាព​

from: https://tnaot.com/km/m/detail/article/9549981