យោងតាមរយៈបណ្តាញសង្គម TWITTER អង្គការ NASA អាមេរិកប្រកាសថា អវកាសយានិកអាមេរិក២រូប ដែលបានឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីថ្ងៃទី១ សីហា កំពុងតែវិលត្រឡប់មកកាន់ផែនដីវិញ។
តាមយានអវកាសរបស់ក្រុមហ៊ុន SPACEX អាមេរិកដែលពួកគេជិះទៅ ដោយការវិលត្រឡប់នោះប្រព្រឹត្តទៅពេលកំពុងមានការគំរាមកំហែងរបស់ព្យុះដ៏ខ្លាំងមួយក្នុងរដ្ឋផ្លរីដា។ យ៉ាងណាមិញអង្គការ NASA បន្តថា អវកាសយានិកទាំង២រូបលោក BOB BEHNKEN និងលោក DOUG HURLEY បានចាកចេញពីស្ថានីយISS ក្រោយពីបានផ្សាយបណ្ដារូបភាពបង្ហាញពីយានដែលពួកគេជិះផ្ដាច់ខ្លួនចេញពីស្ថានីយអវកាស។
ជាពិសេស អវកាសយានិកទាំង២រូប បានចាកចេញពីផែនដីតាំងពីថ្ងៃទី៣០ ខែ ឧសភា មក តាមយានអវកាស CREW DRAGON របស់ SPACEX ហើយគ្រោងមកដល់ផែនដីវិញ នារសៀលថ្ងៃទី២ សីហា ដោយចុះក្នុងដែនទឹកនៃរដ្ឋផ្លរីដា ។ ការចុះនៅតែរក្សានាភាគខាងលិចរដ្ឋផ្លរីដា ខណៈព្យុះISAAS គំរាមកំហែង ឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបភាគអាគ្នេយ៍សហរដ្ឋអាមេរិកផងដែរ៕ ដោយ៖ ត្នោត