ប៉ុន្មានថ្ងៃមុននេះទូរសព្ទ Nokia ដែលរហស្សនាមថា “GamoraPlus” ត្រូវបានគេប្រទះឃើញនៅលើក្រុមហ៊ុន Geekbench ប៉ុន្តែឥឡូវនេះយើងបានដឹងហើយថាជាទូរសព្ទស្មាតហ្វូនម៉ូឌែល Nokia C3 ។ ការចុះបញ្ជីនៅលើ Geekbench ក៏រួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនរបស់ Nokia C3 ផងដែរ។ ទូរសព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10, Unisoc SoC ដែលមានប្រព័ន្ធដំណើរការ octa-core និងមាន RAM មានទំហំ 3GB ។
មិនទាន់មានព័ត៌មានផ្លូវការណាមួយនិយាយអំពីទូរសព្ទ Nokia C3 នៅឡើយទេ ប៉ុន្តែទូរសព្ទ Nokia នេះដែលមានលេខកូដម៉ូឌល TA-1258 ដែលត្រូវបានគេជឿថា ទូរសព្ទ Nokai C3 ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន TENAA នាពេលថ្មីៗនេះដោយបង្ហាញនូវលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់ 5.99 inch HD + និងថាមពលថ្ម 3,000 mAh ។ ទូរសព្ទនេះផងដែរមានកាមេរ៉ាខាងមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 8MP ។
ក្រុមហ៊ុន Nokia បានកំណត់ពេលវេលាសម្រាប់ព្រឹត្តិការណ៍មួយនៅថ្ងៃទី៤ ខែសីហា នៅក្នុងប្រទេសចិនដែលជាកន្លែងដែលទូរសព្ទ Nokia C3 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការ។ ហើយបើមិនដូច្នោះទេវាទំនងជានឹងត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA 2020 ផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena