
កាលពីថ្ងៃទី១ ខែសីហានេះ ក្រុមតារាចម្រៀង D1CE បានរៀបចំពិធីជប់លៀងពិសេសមួយនៅលើបណ្តាញសង្គម V LIVE ដើម្បីអបអរខួបលើកទី១ របស់ក្រុមចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង ។ សមាជិករបស់ក្រុមមួយនេះបានរៀបចំកម្មវិធីជាច្រើនសម្រាប់អ្នកគាំទ្ររបស់ពួកគេផងដែរ ។
ក្រុមតារាចម្រៀងនេះបានរៀបចំវគ្គពិសេសក៏ដូចជាពិធីប្រគល់រង្វាន់ពិសេសមួយដោយសមាជិកក្រុមនីមួយៗរបស់ពួកគេ និងបានរៀបចំកាដូដែលមានសារសរសេរដោយដៃនៃសមាជិកក្រុមទាំង ៥រូប ដើម្បីត្រៀមសម្រាប់អ្នកគាំទ្ររបស់ពួកគេ ។
ទន្ទឹមនឹងនេះដែរ ក្រុម D1CE ថ្មីៗនេះបានចេញផ្សាយអាល់ប៊ុមបទចម្រៀងខ្នាតតូចទី២ របស់ពួកគេ ដែលមានចំណងជើងថា “DRAW YOU: I Draw You” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop