Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាង​​រត់​មក​ប្រាប់​រឿង​ឪពុក រហូត​បែក​ធ្លាយ​រឿង​កូន​បង​ទៀត ម្តាយ​ស្ទើរ​គាំង​បេះដូង

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​ម្នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ដងផ្លូវ​នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​បំពាន​សេពសន្ថវៈ​លើ​កូន ហើយ​រឿង​នេះ​ធ្លាយ​ដល់​រឿង​បំពាន​ទាំង​នាង​បង​ថែម​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ មាន សៅ​វិ​រៈ អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​។

បើ​តាម​ការ​រៀបរាប់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ទាំង​អួល​ដើម​.​កថា នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ខណៈ​គាត់​កំពុងធ្វើការ​ឲ្យ​គេ ស្រាប់តែ​កូនស្រី​ទី​៤ អាយុ​១២​ឆ្នាំ រត់​ទៅ​ប្រាប់​ថា «​ប៉ា​បំពាន​សេពសន្ថវៈ​មក​លើ​កូន​ហើយ ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​» ។

ស្ត្រី​ជា​ម្តាយ​បន្ត​ថា ក្រោយ​ពី​ស្តាប់​ឮ​កូនស្រី​ទី​៤ រៀបរាប់​ដូច្នេះ រូប​គាត់​ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ ហើយ​ក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ប៉ោយ​ប៉ែ​ត និង​សុំ​កា​អន្តរាគមន៍​ចាប់ខ្លួន​បុរស​ជា​ឪពុក​ភ្លាម​ៗ​។

ហើយ​អ្វី​ដែល​ហួសចិត្ត និង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ពេល​សាកសួរ​កូនស្រី​នាង​ប្រាប់​ថា ប៉ា​នាង​បំពាន​សេពសន្ថវៈ​ស្ទើរតែ​រាល់ថ្ងៃ​ជិត​១​ឆ្នាំ​មក​ហើយ តាំងពី​មក​រស់នៅ​កន្លែង​កើតហេតុ​ម្ល៉េះ ខណៈ​​ម្តាយ​ចេញ​ទៅ​ធ្វើការ​ឲ្យ​គេ​បាត់​ៗ​ពី​ផ្ទះ​។ ជន​រង​គ្រោះ​ថែម​ទាំង​ប្រាប់​ពី​កាពិ​តរបស់​ជីវិត​បង​នាង​ម្នាក់​ទៀត​អាយុ​១៥​ឆ្នាំ​ថា នាង​តែង​លបមើល​ឃើញ​ប៉ា​ចាប់​ខ្ទប់មាត់​បង​នាង​រួច​បំពាន​ដូច​នាង​ដែរ នា​ពេល​កន្លង​មក​។

ដោយសារ​ខ្លាច​មិន​ដូច​ការ​លើក​ឡើង​របស់​កូនស្រី​ទី​៤ ស្ត្រី​ជា​ម្តាយ​បាន​ហៅ​កូនស្រី​ទី​៣ មក​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្រាប់តែ​នាង​ទ្រហោ​រយំ ហើយ​រៀបរាប់​ថា ប៉ា​នាង​បាន​បំពាន​នាង​ជា​ច្រើន​ដង​តាំងពី​អាយុ​៩​ឆ្នាំ រហូត​ដល់​១០​ឆ្នាំ កាលពី​គ្រួសារ​នាង​រស់នៅ​ឯ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មែន​។

នាង​បង​បន្ត​ថា កាលនោះ​នាង​រៀន​ក៏​មិន​ចូល ព្រោះតែ​មាន​វិបត្តិ​ក្នុង​គ្រួសារ ហើយ​ចេះ​តែ​លាក់​ទុក​មិន​ដែល​ហ៊ាន​ប្រាប់​ម្តាយ​ទេ ព្រោះ​មាន​ពេល​មួយ​ប៉ា​នាង​បាន​វាយ​ធ្វើបាប​នាង រួច​គំរាម​ថា បើ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ខ្លួន​គេ នឹង​សម្លាប់​នាង​ចោល​។

ម្តាយ​ក្មេង​រង​គ្រោះ​រៀបរាប់​បន្ត​ថា គាត់​មាន​ប្តី​២​នាក់​ទៅ​ហើយ ដោយ​ប្តី​ទី​១ បង្កើត​បានកូន​ប្រុស​ម្នាក់​ក៏​បែកបាក់​គ្នា និង​មាន​ប្តី​ទី​២​នេះ បង្កើត​បានកូន​៤​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ សរុប​៥​នាក់ ទាំង​កូន​ប្តី​មុន​។

គាត់​បន្ត​ថា បុរស​ជា​ប្តី​ក្រោយ​នេះ​កាល​នៅ​ឯ​ក្រុង​សិរី​សោភ័ណ ធ្លាប់​ជាប់គុក​១​ឆ្នាំ​កន្លះ​ពាក់ព័ន្ធ​ករណី​ថ្នាំ​ញៀន​ហើយ ទើប​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រហែល​១​ឆ្នាំ ។ ចំណែកឯ​នាង​បងគេ​មានការ​ធ្វើ ហើយ​ដេក​នៅ​កន្លែងធ្វើការ​រហូត​ទើប​រួច​ផុត​ពី​ក្រញាំ​ឪពុក​រូប​នេះ​។

លោក​វរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន​។ លោក​បន្ត​ថា យោង​តាម​ការ​សួរនាំ ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បំពាន​លើ​កូនស្រី​បង្កើត​ពិតប្រាកដ​មែន ។ ក្រោយ​ពី​សាកសួរ​រួច ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យជា​ឪពុក​រូប​នេះ ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​រួច​ហើយ​៕៕ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548255