ប្រទេសហ្វ៊ីលីពីន ៖ ប្រធានាធិបតីហ្វ៊ីលីពីនលោក RODRIGO DUTERTE ប្រកាសនាថ្ងៃទី១ សីហាថា លោកបានចេញបញ្ជាដល់ក្រុមតស៊ូប្រឆាំងវីរុសរបស់លោកឲ្យឆ្លើយតបចំពោះការ
ប្រកាសអាសន្នរបស់គ្រូពេទ្យ និងគិលានុប្បដ្ឋាកជាង១លាននាក់ ដែលអំពាវនាវឲ្យមានវិធានការបង្ខាំងម៉ឺងម៉ាត់បំផុត ខណៈដែលចំនួនអ្នកឆ្លងវីរុស COVID-19 មានការកើនឡើងក្នុងកម្រិតខ្ពស់បំផុត ចាប់តាំងពី៣ថ្ងៃមកហើយ ។
ហ្វ៊ីលីពីនរៀបរាប់នាថ្ងៃទី១សីហា ពីចំនួនអ្នកឆ្លងវីរុសថាមានដល់ទៅ៤.៩៦៣នាក់ ដែលជាកម្រិតដ៏ខ្ពស់បំផុតតែក្នុងមួយថ្ងៃ ។ តាមក្រសួងសុខាភិបាលថា បុគ្គលិកពេទ្យ៣៤នាក់បានត្រូវ
ស្លាប់ដោយសារវីរុសក្នុងប្រទេសនោះដែលចំនួនអ្នកស្លាប់ឡើងដល់២.០៣៩នាក់ ។ ក្នុងតំបន់ អាស៊ីអាគ្នេយ៍មានតែប្រទេសឥណ្ឌូណេស៊ីមួយទេ ដែលរងប៉ះពាល់ខ្លាំងជាងគេ ដោយសារវីរុសនេះ ទាំងចំនួនអ្នកឆ្លងទាំងចំនួនអ្នកស្លាប់ ។
ក្នុងការអំពាវនាវដ៏ទទូចមួយពុំធ្លាប់មាន ដោយពិភពពេទ្យ ដើម្បីទប់ការឆ្លងវីរុសបុគ្គលិកពេទ្យ៨០ក្រុម តំណាងឲ្យគ្រូពេទ្យ៨០.០០០នាក់និងគលានុប្បដ្ឋាយិកានិងគិលានុប្បដ្ឋាក១លាននាក់បានព្រមានថា ប្រទេសកំពុងឈានទៅចាញ់ ការប្រយុទ្ធប្រឆាំងវីរុស និងថាបើគ្មានការវិលត្រឡប់ទៅរកបណ្ដាវិធានការបង្ខាំងម៉ឺងម៉ាត់ពិសេសនៅជុំវិញក្រុងម៉ានីលទេ នោះប្រព័ន្ធសុខាភិបាលអាចរលាយ ។ រដ្ឋាភិបាលភិបាលហាក់នៅមិនទាន់ត្រៀមវិលមករកការបង្ខាំងជាថ្មីនៅឡើយ ខណៈការបន្ធូរបន្ថយការបង្ខាំងទើបតែមានកាលពីខែមិថុនាកន្លងទៅ ។
ក្រុងម៉ានីលនិងបណ្ដាខេត្តនៅជុំវិញ តំណាងឲ្យ២ភាគ៣នៃសេដ្ឋកិច្ចរបស់ហ្វ៊ីលីពីន ជាប្រទេស
មួយដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅអាស៊ីមុនការឆ្លងរាលដាលនៃវីរុស ៕ ដោយ៖កោះសន្តិភាព