Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនដឹងលឿនយ៉ាង​ណា! ស៊េរីទំនើប​ពន្លះ​​ជើងជ្រែង​​ឡាន​ស្ទូច​ខ្ទេច​

រាជធានី​ភ្នំពេញ​ ៖​ រថយន្ត​ម៉ាករ៉ែងរ៉ូវើ (​RANGE ROVER) មួយ​គ្រឿង​បាន​បើក​ជែង​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ចំ​ជើង​ជ្រែង​រថយន្ត​ស្ទូច​មួយ​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា បណ្តាល​អោយ​​រថយន្ត​ម៉ាក​រ៉ែងរ៉ូវើ​ខ្ទេចផ្នែក​ខាង​​មុខ និង​ដាច់​កង់​​មុខ​មួយគ្រាប់ ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ ប៉ុន្តែ​​ពុំ​បណ្តាល​អោយ​អ្នកបើកបរ​រង​របួស​ឡើយ ដោយសារ​បាន​ពោង​សុ​វត្ថិភាព​។

គ្រោះថ្នាក់ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា ស៊ី​ម ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​រថយន្ត​មួយគ្រឿងដែលរងការ​ខូចខាត​ខាងលើ​​ម៉ាករ៉ែងរ៉ូវើ (RANGE ROVER) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN-3996 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​ចំណែក​រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-9000​ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណនោះទេ ។

តាម​​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេលកើតហេតុ​ គេ​ឃើញរថយន្ត​ម៉ាករ៉ែងរ៉ូវើ​មួយគ្រឿង​ខាងលើ​​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន ។ លុះមកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៍បាន​បើក​វ៉ា​ជែង​រថយន្ត​នៅ​ខាង​មុខ​ក៍​ជ្រុល​ចូល​ទៅ​គន្លង​ផ្លូវ​ម្ខាង​ទៀត ​រួច​​បុក​ចំ​ជើង​ជ្រែង​របស់​រថយន្ត​ស្ទូច​មួយគ្រឿងយ៉ាង​ពេញទំហឹង​ដែល​កំពុង​តែធ្វើ​ដំណើរ​​ក្នុង​ទិសដៅ​បញ្ច្រាសគ្នា បណ្តាល​ឲ្យ​រថយន្ត​​ម៉ាក​រ៉ែងរ៉ូវើ​​រងការ​ខូចខាត​ផ្នែក​ខាងមុខ និង​ដាច់​កង់​​មុខ​១គ្រាប់ ​ព្រមទាំង​​ផ្ទុះ​ពោង​សុ​វត្ថិ​ភាព ទើប​មិន​បណ្តាល​ឲ្យ​​អ្នកបើកបរ​​រង​របួស ​ចំណែក​រថយន្ត​ស្ទូច​រង​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ​។

បន្ទាប់​ពី​គ្រោះថ្នាក់ ដោយសារ​តែ​ខាងរ​ថ​យន្ត​ស្ទូច​​មិន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ទើប​​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ចេញថ្លៃ​ជួសជុល​ដោយ​ខ្លួន​ឯង ដើម្បី​បញ្ចប់​រឿង​នៅកន្លែងកើតហេតុ ព្រោះ​ខាង​រថយន្ត​ម៉ាករ៉ែងរ៉ូវើ​បានដឹង​ខ្លួន​ខុស ៕ ដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9548234