អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមានការផ្តល់យោបល់ដោយបើកចំហនៅក្នុង Tweet ថា ការបោះឆ្នោតឆ្នាំ២០២០ ដែលត្រូវបានកំណត់យកថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ គួរតែត្រូវបានពន្យារពេល ព្រោះតែមានការរាតត្បាតពីជំងឺកូវីដ១៩។
កាលពីមុនលោក Trump បានព្យាយាមបង្កភាពភ័យខ្លាច ដើម្បីសាកសួរលទ្ធផលនៃការបោះឆ្នោតដោយលើកកម្ពស់គំនិត ដែលថា ការបោះឆ្នោតតាមអ៊ីនធើរណេត ធ្វើឱ្យមានការក្លែងបន្លំ។ សារនេះបានបង្ហោះឡើង ខណៈពេលដែលការស្ទង់មតិថ្មីៗនេះនៅក្នុងរដ្ឋ ដែលមិនត្រូវជាមួយនឹងលោក និងសូម្បីតែរដ្ឋដែលធ្លាប់តែបោះឆ្នោតឱ្យលោក កាលពីឆ្នាំ២០១៦ ឃើញថា ចាញ់ខ្លះ ស្មើខ្លះ ធៀបទៅនឹងលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាបច្ចុប្បន្នបេក្ខភាពប្រធានាធិបតី។ គេមិនពេញចិត្តទៅនឹងការគ្រប់គ្រងរបស់លោក Trump នៅពេលដែលមានកូវីដ១៩ បែបនេះ។
ជាប្រវត្តិសាស្ត្រការបោះឆ្នោតតាមអ៊ីនធើរណេត មិនបានធ្វើឱ្យមានការលួចបន្លំសន្លឹកឆ្នោតច្រើននោះទេ។ ហើយអ្នកជំនាញខាងការបោះឆ្នោត មិនចូលរួមនិយាយថា លទ្ធភាពនៃការធ្វើបែបនេះ ក្នុងខែវិច្ឆិកាខាងមុខនេះ គឺមិនទំនងជាអាចទៅរួចនោះទេ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីមិនមានអំណាចក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតនោះទេ។ ថ្ងៃបោះឆ្នោត ត្រូវបានកំណត់ដោយលក្ខន្តិកៈសភា ហើយអ្នកជំនាញភាគច្រើនយល់ស្របថា វាមិនអាចផ្លាស់ប្តូរបានទេ បើគ្មានការយល់ព្រមពីសភា៕ ដោយ៖ កោះសន្តិភាព