ប្រទេសអង់គ្លេស ៖ ក្រុមកាំភ្លើងធំ Arsenal បានវាយបកយកឈ្នះលើក្រុមតោខៀវ Chelsea ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ FA Cup រដូវកាល ២០១៩-២០ ជាផ្លូវការ។
ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងក្នុងកីឡដ្ឋានជាតិ Wembley ក្រុម Chelsea បានបើកគណនីនាំមុខមុននៅក្នុងនាទី៥ រកបានដោយខ្សែបម្រើប្រយុទ្ធ Christian Pulisic មុនពេលដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលបានក្លាយជាវីរៈបុរសរបស់ Arsenal បានវាយបកពីរគ្រាប់មកវិញ និងជាគ្រាប់ជ័យជម្នះនៅនាទី២៨ ដោយបាល់ពិន័យប៉េណាល់ទី និងមួយគ្រាប់ទៀតនៅនាទី៦៧។
បញ្ជាក់ជូនថា គិតទាំងការឈ្នះសម្រាប់ដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Mikel Arteta វាគឺជាការឈ្នះពានរង្វាន់ FA Cup លើកទី១៤ របស់ក្លិប Arsenal និងបន្តក្លាយជាក្លិបដែលឈ្នះពានរង្វាន់នេះ ច្រើនជាងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស៕ ដោយ៖ កោះសន្តិភាព