បើទោះជា Juventus បានក្លាយជាម្ចាស់ពាន Serie A ផ្លូវការរួចយ៉ាងណាក្តី តែការប្រកួតចុងក្រោយនាក្របខណ្ឌ័Serie Aនៅតែប្រព្រឹត្តទៅដើម្បីបញ្ចប់លីគជាផ្លូវការ។ យ៉ាងណាមិញ Juventus ហាក់ធ្វើមិនបានល្អឡើយក្រោយទទួលរងបរាជ័យ ក្រោមថ្វីដៃ Roma ក្នុងលទ្ធផល ៣ទល់នឹង១។
១គ្រាប់របស់ Juventus រកបានដោយ Higuain ក្នុងនាទីទី៥ តែត្រូវ Roma វ៉ៃបក៣គ្រាប់មកវិញដោយកីឡាករDiego Perotti ២គ្រាប់ និង Nikola Kalinic មួយគ្រាប់។ ជាលទ្ធផល Juventus បានទទួលបរាជ័យក្នុងដីខ្លួនឯង ក្នុងលទ្ធផល ៣ទល់នឹង ១។
នេះជាបរាជ័យក្នុងផ្ទះជាលើកដំបូងរបស់ Juventusក្នុងរដូវកាលនេះក្នុងក្របខណ្ឌ័ Serie A ក្រោយលេងបានជិត ៤០ប្រកួតកន្លងមកនេះ និងធ្វើអោយក្លឹបយក្សអ៊ីតាលីមួយនេះបញ្ចប់រដូវកាលដោយឈរលើកំពូលតារាង លើស Inter Milan តែមួយពិន្ទុតែប៉ុណ្ណោះ។
ប្រភព៖ Skysport