រដ្ឋសភានៃសហរដ្ឋអាមេរិក បានកំណត់យកថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ គឺជាថ្ងៃនៃការបោះឆ្នោតប្រធានាធិបតី ២០២០ តាមប្រព័ន្ធអ៊ីនធើណេត។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់យោបល់ ដោយបើកចំហនៅក្នុង Tweet ថា ការបោះឆ្នោត គួរតែត្រូវបានពន្យារពេល ព្រោះតែមានការរាតត្បាតពីជំងឺកូវីដ១៩។
កាលពីមុនលោក Trump បានព្យាយាមបង្កភាពភ័យខ្លាច ដើម្បីធ្វើតេស្តលទ្ធផល នៃការបោះឆ្នោត ដោយលើកឡើងនូវគំនិតដែលថា ការបោះឆ្នោតតាមអ៊ីនធើណេត អាចធ្វើឱ្យមានការក្លែងបន្លំ។
សម្រាប់សារដែលលោក Donald Trump បង្ហោះឡើង គឺបានធ្វើមានការភ្ញាក់ផ្អើលមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ខណៈពេលដែលការស្ទង់មតិថ្មីៗនេះ នៅក្នុងរដ្ឋ គេមិនពេញចិត្ត ទៅនឹងការគ្រប់គ្រងរបស់លោក Trump នៅពេលដែលមានកូវីដ១៩ បែបនេះ។
ជាប្រវត្តិសាស្ត្រ ការបោះឆ្នោតតាមអ៊ីនធើណេត មិនបានធ្វើឱ្យមានការលួចបន្លំសន្លឹកឆ្នោតនោះទេ។ ហើយអ្នកជំនាញខាងការបោះឆ្នោត មិនបានលើកឡើង ពីលទ្ធភាពដែលមិនអាចទៅរួចនោះដែរ។ ដោយ៖ត្នោត