វៀតណាម បានព្រមានពីលទ្ធភាព នៃការឆ្លងកូវីដ-១៩ នៅគ្រប់ទីកន្លែង ខណៈមានមនុស្សម្នាក់ ត្រូវបានស្លាប់ជាលើកដំបូង
ការស្លាប់បុរសម្នាក់ អាយុ៧០ឆ្នាំ ដោយសារកូវីដ-១៩ បានធ្វើឱ្យប្រទេសវៀតណាម ចាត់វិធានការជាបន្ទាន់ ខណៈមានការលើកឡើងនូវរលកទី២ ដែលអាចមានការឆ្លង ទៅគ្រប់ខេត្ត-ក្រុង នៃប្រទេសនេះ។
ប្រទេសវៀតណាម នៅថ្ងៃនេះបានរាយការណ៍ថា កំពុងស្ថិតនៅក្នុងការគំរាមកំហែង ខណការស្លាប់ដំបូងគេនេះ និងការរកឃើញករណីកូវីដ-១៩ថ្មីៗ បានបញ្ចប់កេរ្តិ៍ឈ្មោះរបស់វៀតណាម ថាជាប្រទេសជោគជ័យ នៅក្នុងការប្រឆាំងនឹងកូវីដ-១៩។
ស្ថិតក្នុងស្ថានភាពបែបនេះ នាយរកដ្ឋមន្ត្រីវៀតណាម ក៏បានព្រមានពីលទ្ធភាព នៃការរាដាលមេរោគកូវីដ-១៩ នៅគ្រប់ខេត្តក្រុងនៃប្រទេសវៀតណាម ដែលតម្រូវឲ្យមានការចាត់វិធានការខ្លាំងក្លា និងបន្ទាន់។
រយៈពេល៥ថ្ងៃចុងក្រោយនេះ ករណីកូវីដ-១៩ថ្មីពីខេត្តដាណាងនៃប្រទេសវៀតណាម មានចំនួន៣៤នាក់។ បើគិតត្រឹមថ្ងៃសុក្រ វៀតណាមមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥០៩ករណី៕ ដោយ៖ ត្នោត