Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្នបាតុភូត គ្រោះធម្មជាតិចាប់ពីចុងសប្តាហ៍នេះទៅ

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលបង្កឱ្យមានផ្គរ រន្ទះ ខ្យល់បក់ខ្លាំ​ង ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ពិសេសតំបន់ជាប់មាត់សមុទ្រ និងភាគឦសានតែម្តង។

កាលពីព្រឹកថ្ងៃទី ខែសីហានេះ ក្រសួងធនធានទឹក និងឧត្ថុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីឥទ្ធិពល​នៃ​វិ​សម្ពាធ (TD) ដែល​បច្ចុប្បន្ន​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ ហៃណាំ រួច​នឹងបន្តដំណើរ​ ចូល​វៀតណាម​ភាគ​ខាងជើង ​នៅ​ថ្ងៃ​ទី ២ ខែសីហាខាង​មុខ។

ជាមួយគ្នាផងដែរ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅ តំបន់​ជាប់មាត់សមុទ្រ និងភាគឦសាន ត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះធម្មជាតិ ដែលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9547019