Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តមណ្ឌលគីរី អាចចំណាយថវិកាប្រមាណ៦០លានដុល្លារ

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ ​បាន​ធ្វើការ​កំណត់ ដែនដីព្រ​លាន​យន្តហោះ​ថ្មី ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ ៦០០ ហិ​កតា ​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​សែន​មនោ​រម្យ ជាង២០​គីឡូម៉ែត្រ។

គម្រោងសាងសង់ព្រលានយន្តហោះនេះ ត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា អាចនិងចំណាយទឹកប្រាក់ក្នុងរង្វង់ប្រមាណជា៦០លានដុល្លារអាមេរិក។

រហូត​មក​ដល់​ពេល​នេះ គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ ​ក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​ ដោយនៅ​មិន​ទាន់​អាច​កំណត់​ពី​ពេលវេលា​ ចាប់​ផ្តើម​អនុវត្ត​ជាក់លាក់​ណាមួយ។ ទោះបីជាយ៉ាងនេះក្តី ​អាជ្ញាធរ​បានសម្រេច បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូលព្រ​លាន​យន្តហោះ​ថ្មី​ នៅ​ខេត្តមណ្ឌលគិរី ដែល​ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីងាយស្រួល ក្នុងការសិក្សាពីគម្រោងសាងសង់ព្រលានថ្មី​៕ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9546997