Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តឡិចស៊ីសRX330បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវក្បែរផ្សារថ្មី

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់រួមដំណើរនឹងជនជាតិចិនម្នាក់ទៀតសង្ស័យស្រវឹងស្រា បានបើករថយន្តឡិចស៊ីសRX-330 មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវវៀចអស់មួយកង់រថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួចហេតុការណ៍នេះហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចក្បែរផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងជនជាតិចិនម្នាក់ទៀតបើករថយន្តឡិចស៊ីស RX-330 មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AR-8682ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូ បណ្ដាលឲ្យវៀចអស់មួយកង់រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅមុខប្រមាណជាង២០ ម៉ែត្រខូចខាតផ្នែកខាងមុខនិងដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏ឃាត់ខ្លួនជនជាតិចិនទាំងពីរនាក់ទុកប្រគល់ជូនសមត្ថកិច្ចជំនាញចរាចរណ៍ ចំណែករថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ផេងភាព

from: https://tnaot.com/km/m/detail/article/9721321