Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សក់ជ្រុះក្បាលទំពែកឈប់ខ្វល់ទៀតទៅ វិធីទាំងនេះអាចជួយអ្នកបាន

បញ្ហាពេលឆ្លុះកញ្ចក់សិតសក់ និងពេលងូតទឹកកក់សក់ជ្រុះសក់ទាំងដៃៗកើតឡើងលើគ្រប់មនុស្សទូទៅ ជាពិសេសចំពោះអ្នកចុះទម្ងន់ខ្លាំង សម្រាលកូនរួច ស្ត្រេសប្រចាំថ្ងៃ ឬមានសុខភាពមិនសូវល្អ។ ហើយមួយវិញទៀតកត្តាមួយចំនួនក៏បណ្ដាលឲ្យសក់ជ្រុះខ្លាំងរហូតក្លាយទៅជាទំពែកក្បាល ដែលបញ្ហានេះគួរឲ្យបារម្ភជាងគេ និយាយឲ្យចំទៅគ្មាននរណាម្នាក់ចង់ក្បាលទំពែកនោះទេ ត្រ្រូវឬអត់?

ដើម្បីព្យាបាលកុំឲ្យសក់ជ្រុះ និងមានសក់ក្បាលដុះត្រឡប់មកវិញមិត្តអ្នកអានអាចអនុវត្តតាមវិធីខាងក្រោមនេះ៖

១. ឧស្សាហ៍ទទួលទានតែបៃតង ពីព្រោះការសិក្សាបានរកឃើញថាតែបៃតងមានផ្ទុកទៅដោយវីតាមីន D អូមេហ្គា-3 អូមេហ្គា-៦ និងមានសារធាតុមួយចំនួនទៀតដែលមានប្រយោជន៍ដល់ការការពារ និងលូតលាស់សក់បានរហូតដល់ ៨០%។

២. ជៀសវាងការសិតសក់នៅពេលសក់សើម ព្រោះវាងាយនឹងបណ្ដាលឲ្យសក់ជ្រុះជាប់មកតាមក្រាសសិតសក់។

៣. ព្យាយាមប្រើសាប៊ូកក់សក់អូកានិកដែលជាប្រភេទសាប៊ូកក់ធ្វើឡើងពីឬសឈើ ឬធម្មជាតិ(សព្វថ្ងៃឃើញមានលក់លើទីផ្សារស្រុកខ្មែរច្រើនណាស់តាមអនឡាញ)។

៤. ទឹកខ្ទឹមបារាំង អាចជួយឲ្យក្បាលទំពែកដុះសក់ត្រឡប់មកវិញបានដោយគ្រាន់តែម៉ាស្សាវានៅត្រង់កន្លែងដែលទំពែកយ៉ាងហោចណាស់ក៏ពីរទៅបីដងក្នុង ១ សប្ដាហ៍ដែរ។ ដូច្នេះហើយអ្នកអាចក្រឡុកធ្វើវាដោយខ្លួនឯងបាននៅផ្ទះ។

៥. ចំពោះអាហារវិញអ្នកគួរជ្រើសរើសញ៉ាំអាហារដូចជា គីមឈី ស៊ុត ប៊ឺរ ត្រីសាម៉ុន(ត្រីប្រភេទផ្សេងទៀតក៏ដោយ) និងសាច់ ព្រោះអាហារទាំងនេះសុទ្ធតែមានសារធាតុវីតាមីនដែលជួយទ្រទ្រង់ដល់ការលូតលាស់នៃសក់៕

ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9721131