Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តពីរគ្រឿងបុកគ្នានៅលើស្ពានផ្សារដីហុយរថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈរថយន្តពីគ្រឿងបោះពួយយ៉ាងលឿនឡើងលើស្ពានផ្សារដីហ៊ុយតែវាក់អើរថយន្ដ ខូចនៅខាងមុខបណ្ដាលឲ្យរថយន្តពីគ្រឿងបុកតកន្ទុយគ្នាបណ្ដាលឲ្យរថយន្តទាំងពីគ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលា ម៉ោង១០និង១២នាទីយប់ថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០២០ស្ថិតនៅលើស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពព័ត៌មានអ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេ ឃើញរថយន្តមួយគ្រឿងខូចលើស្ពានផ្សារដីហុយស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្ត ពីគ្រឿងទៀតមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E-3355បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីកើតទៅលិចឡើងស្ពាន

ស្របជាមួយនឹងរថយន្តមួយគ្រឿងទៀត​ ម៉ាកលុចស៊ីRX330ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AY-3633 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាមកពីខាងក្រោយរថយន្តកាមរីបាឡែនខណ:មកដល់ចំណុចកើតហេតុរថយន្តកាមរីបាឡែនក៏បានឈប់ដោយឃើញរថយន្ត១គ្រឿងទៀតនៅខាងមុខកំពុងខូចភ្លាមនោះក៏មានរថយន្តលុចស៊ីមកពីក្រោយបុករថយន្តបាឡែនផ្នែកខាងក្រោយពេញទំហឹងបណ្ដាលធ្វើឲ្យរថយន្តទាំងពីររកការខូចខាតទាំងសង្ខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុដោយភាគីខាងរថយន្តលុចស៊ីព្រមចេញថ្លៃជួសជុលទៅលើរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង។ផេងភាព

from: https://tnaot.com/km/m/detail/article/9546454