Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ខេត្ត​កំពង់​ចាម​ កំពុង​ចាត់​វិធាន​ការ​ ស្វែង​រក​ចាប់​ខ្លួន​មុខ​សញ្ញា​

ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីកងកម្លាំង ដាក់ចេញនូវ​វិធាន​ការត្រួតពិនិត្យស្រាវជ្រាវមុខសញ្ញា នៃការជួញដូរគ្រឿងញៀន រួមជាមួយការអប់​រំផ្សព្វ​ផ្សាយ តាមរយៈ​ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យបានជាប់ជាប្រចាំ ដល់សហគមន៍មូលដ្ឋាន។

ការប្រកាសដាក់ចេញនូវវិធានការនេះ គឺត្រូវបានធ្វើឡើងនៅក្នុង​កិច្ចប្រជុំមួយ កាលពីថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក។

បើតាមលោក កៅ សុខអាន ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្កកំពង់ចាម បានរាយការណ៍ពីការងារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

លោកបានឱ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅទូទាំងខេត្តកំពង់ចាមបានចំនួន ១៩៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧០នាក់ ស្រី៣០នាក់ វត្ថុតាងចាប់​យករួមមាន គ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន ១.៤១៦,៨៦ក្រាម(ទាំងសំបក) ជញ្ជីញអេឡិចត្រូនិច ១០គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

លោកថា ក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៩ និងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ថ្វីត្បិតមុខសញ្ញានៃការប្រើ​ប្រាស់​គ្រឿងញៀនមានការកើនឡើងក៏ពិតមែន ប៉ុន្តែមុខសញ្ញានៃការជួញដូរមាន​ការថយចុះគួរឲ្យកត់​សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា។

ជាមួយគ្នានេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបានឱ្យដឹងថា ជា​លទ្ធផលក្នុងរយៈពេល៦​ខែ ដើមឆ្នាំ២០២០នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ដូច្នេះលោកជម្រុញឱ្យមន្ត្រីកងកម្លាំងនគរបាល ត្រូវបន្តពង្រឹងវិធានការរដ្ឋបាល រួមនឹងវិធានការផ្សេងៗទៀត ដើម្បីលុបបំបាត់គ្រឿងញៀន នៅក្នុងសហគមន៍៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9718654