Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Alvaro Morata វិលត្រឡប់មករកទ្រនំចាស់ Juventus វិញហើយ

អតីតកីឡាករក្រុមសោះបង្កង់ Alvaro Morata កាន់តែខិតជិតនឹងការវិញត្រលប់មកក្លិបចាស់ Juventus វិញហើយខណៈដែលកិច្ចព្រមព្រៀងទៅលើខ្សែរប្រយុទ្ធ Luis Suarez នៅតែបន្តដំណើរការនៅឡើយ។

កីឡាករ Morata បានសម្រេចចិត្តវិលមកទ្រនំចាស់របស់គេវិញក្នុងតម្លៃខ្លួន ១០ លាន​អឺរ៉ូ ហើយ​ក្លឹប​អាច​មាន​សិទ្ធ​ទិញ​ផ្តាច់​កុងត្រាចំនួន ៣៥ លាន​អឺរ៉ូបន្ថែម។

កីឡាករវ័យ ២៧ឆ្នាំរូបនេះធ្លាប់លេងអោយក្រុងសេះបង្កង់ ២រដូវកាលមកហេីយកាលពីកំឡុងឆ្នាំ ២០១៤ ដល់ ២០១៦ ដែលបច្ចុប្បន្នគេកំពុងប្រកបអាជីពក្នុងក្លិប Atletico Madrid មុននឹងការផ្លាស់ទៅទ្រនំចាស់។

មតិមួយចំនួនក៏ជឿរដែលថាកីឡាកររូបនេះជាដៃគូដ៏ល្អនៅតំបន់ប្រយុទ្ធជាមួយរៀមច្បង Cristiano Ronaldo ដែលធ្លាប់ប្រកបអាជីពរួមគ្នាកាលពីនៅក្រុមស្តេចស Real Madrid ៕

from: https://tnaot.com/km/m/detail/article/9718621