Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម​បំផ្ទុះ​គ្រាប់បែក​នៅ​ប៉ុស្តិ៍​ប៉ូលិស​២​ឆ្នាំ​មុន តុលាការ​វៀតណាម ចាប់ដាក់គុក​

ទីក្រុង​ហាណូយ ៖ នៅ​ថ្ងៃ​ទី​២២ កញ្ញា ២០២០​នេះ តុលាការ​ប្រទេស​វៀតណាម បាន​កាត់ទោស​មនុស្ស​ចំនួន ២០​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ ចន្លោះ​ពី២ ទៅ ២៤​ឆ្នាំ ពី​បទ​ភេរវកម្ម បំផ្ទុះ​គ្រាប់បែក​ នៅ​ក្នុង​ស្ថានីយ៍​ប៉ូ​លី​សមួយ កាលពី២​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ ។

តុលាការក្រុង​ហូ​ជី​មិ​ញ បាន​រក​ឃើញ និង​ផ្តន្ទាទោស​ជនជាប់ចោទ​ ចំនួន១៧​នាក់ ដែល​ជាប់ចោទ​ពី​បទ​ភេរវកម្ម ហើយ​៣​នាក់​ទៀត ជាប់ចោទ​ពី​បទ​ប្រើប្រាស់​គ្រឿងផ្ទុះ​ខុសច្បាប់ ។

ដោយឡែក​ មន្ត្រី​នគរបាល ជាន់ខ្ពស់​របស់​វៀតណាម បាន​និយាយ នៅ​មុន​ការ​កាត់ក្តី កាលពី​ស​ប្តា​ហ៍​មុន​ថា ក្រុម​ជនជាប់ចោទ បាន​ទទួល​ប្រាក់​ពី​អង្គការ​និរទេស​មួយ​ឈ្មោះទៀវដាយ​វៀត ដើម្បី​ទិញ​គ្រឿងផ្ទុះ និង​បំផ្ទុះ ជា​អ្វី​ដែល​ប៉ូ​លី​ស​ហៅ​ថា “​សកម្មភាព​ភេរវកម្ម ដើម្បី​ផ្ដួលរំលំ​រដ្ឋ​វៀតណាម​” ។

មន្ត្រី​នគរបាល បន្ត​ថា ក្រុម​នេះ​ បាន​បំផ្ទុះ​គ្រាប់បែកចំនួន​២​គ្រាប់ នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​មួយ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រង​របួស ។

ក្រុម​នេះ មាន​បាវចនា​ គឺ “​ឆេះ​ទាំងអស់​” “​សម្លាប់​ទាំងអស់​” “​បំផ្លាញ​ទាំងអស់​” “​លួច​ទាំងអស់​” ។

មន្ត្រី​នគរបាលដដែល បានបញ្ជាក់ថា អង្គការ​ទៀវដាយ​វៀត ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Ngo Van Hoang Hung ដែល​បាន​រត់គេច​ចេញពី​ពន្ធនាគារ​ក្នុង​ឆ្នាំ​១៩៨២ ហើយ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​កា​ណា​ដា ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9718539