Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆក់ទូរសព័្ទ​បានហើយតែរត់មិនរួចជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោភ្លាម

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ​ ចាប់ខ្លួនបានភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៤​ និង០៥នាទីរសៀល​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ ត្រង់ចំណុចស្ទុបបាគូ​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នារីរងគ្រោះមានឈ្មោះ​ គង់​ សុវីន​ អាយុ២២ឆ្នាំ​ មុខរបប​ លក់ស្រាក្រឡុក​ ស្នាក់នៅភូមិបាគូ​ សង្កាក់ដង្កោ​ ខណ្ឌដង្កោ​ ចំណែកជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ មករា តុលា​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបបមិនពិតប្រាកដ​ ស្នាក់នៅភូមិដូនវង់​ ឃុំទ្រា​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។

​បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ​ រូបនាងបានជិះម៉ូតូម៉ាក​ HONDA Beat ពណ៌ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HX- 6673 តែម្នាក់ឯងចេញពីផ្ទះ​គោលបំណង​ ទៅកន្លែងផ្ញើលុយ​ ដើម្បីផ្ញើលុយទៅអ្នកផ្ទះនៅឯងស្រុក​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែមានជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាក​ Honda សេ១២៥​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1AD-7579 តែម្នាក់ឯង​ រួចធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាងបានសម្រេច​ ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗ​ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចកំពុងជិះល្បាត​ បានដេញចាប់ខ្លួនជនសង្ស័យខាងលើភ្លាមៗតែម្ដង​ ក្នុងករណីនេះ​ សមត្ថកិច្ចបានចាប់យកម៉ូតូ១គ្រឿងរបស់ជនសង្ស័យ​ និងទូរសព្ទ័ដៃមួយគ្រឿង​ លុយ៨០$របស់នារីរងគ្រោះ​ ។

​ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ​ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ​ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ដង្កោ​ ដើម្បីធ្វើពាក្យបណ្ដឹង​ និងប្រគល់ទូរស័ព្ទ​ ព្រមទាំងលុយ៨០$នៅក្នុងស្រោមទូរស័ព្ទឲ្យទៅនារីរងគ្រោះវិញ​ និងធ្វើការសាកសួរទៅលើជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ចាត់ការបន្តតាមច្បាប់​ ៕​ ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9718407