Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៥ ក្បាច់នេះហាត់សម្រកកន្លែងដែលលើសជាតិខ្លាញ់ចេញ

ខ្លាញ់អាចមានកកកុញគ្រប់ទីកន្លែងក្នុងរាងកាយប៉ុន្តែមានកត្តាមួយចំនួនដែលបង្កើនលទ្ធភាពរក្សាខ្លាញ់នៅតំបន់ត្រគាកខ្នងនិងពោះ។ ជាសំណាងល្អអ្នកអាចកម្ចាត់ជាតិខ្លាញ់ចេញបានគ្រាន់ដោយធ្វើលំហាត់ប្រាណជាប់លាប់ហើយញ៉ាំរបបអាហារដែលមានអាហារធម្មជាតិស្រស់ដូចជា បន្លែ ផ្លែឈើប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ។នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាអំពីវិធីដែលអ្នកអាចកម្ចាត់ខ្លាញ់បានដោយគ្រាន់តែហាត់ប្រាណ ៥ ក្បាច់ប៉ុណ្ណោះ។

១. ក្បាច់លើកដៃ៖ឈរឲ្យត្រង់ខ្លួន កន្ធែកជើងបន្តិច(បើអាចដៃកាន់បាល់ឬរបស់អ្វីមួយដែលមានទម្ងន់)ហើយលើកដៃបោះទៅចំហៀងឡើងលើ។ ធ្វើបែបនេះម្ខាង ២០ ដង។

២. ក្បាច់បង្វិលខ្លួន៖អង្គុយចុះ បញ្ឈរជង្គង់រួចហើយបង្វិលចង្កេះទៅឆ្វេងទៅស្តាំ។ បង្វិលបែបនេះទៅមកៗ ១ នាទី។

៣. ក្បាច់ដេកពត់ចង្កេះ៖ដេកផ្អៀង យកដៃច្រត់ទ្រទម្ងន់ខ្លួនរួចហើយពត់ចង្កេះចុះឡើងៗ។ ធ្វើបែបនេះម្ខាង ១៥ ដង។

៤. ក្បាច់ធាក់កង់៖ដេកផ្ងារ ងើបក្បាលបន្តិចដោយយកដៃទ្រក្បាលខាងក្រោយ រួចលើកជើងឡើងលើទាំងពីរធ្វើចលនាដូចជាធាក់កង់។ ធ្វើបែបនេះ ៣០ ដង។

៥. ក្បាច់ប៉ះកែងជើង៖ដេកត្រង់ខ្លួនលើឥដ្ឋ បញ្ឈរជង្គង់ ងើបក្បាលបន្តិចរួចព្យាយាមយកដៃឈោងប៉ះនឹងកែងជើង។ ធ្វើបែបនេះទៅមកៗ ៣០ ដង៕ ដោយ៖ Orchid

from: https://tnaot.com/km/m/detail/article/9718401