Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សត្វទាំង៧ ប្រភេទដែលមានពុកចង្កាប្រសើរជាងអ្នក

អ្នកប្រហែលជាគិតថាអ្នកមានពុកចង្កាយ៉ាងឡូយសង្ហារហើយមែនទេ? បើទោះជាការពិតមែននោះ ហើយបើទោះបីជាពុកចង្កាអ្នកឡូយយ៉ាងណាតែក៏នៅមានសត្វមួយចំនួនទៀតប្រហែលជាមានពុកចង្ការឡូយជាងអ្នក។ យើងនឹងបើកបង្ហាញពុកចង្កានៃអាណាចក្រសត្វមួយចំនួនដែលមានពុកចង្កាឡូយកប់ជាយូរលង់ណាស់មកហើយ៖

១. ស្តេចស្វា Sumatran Orang-utan

ទំហំមិនមែនតែងតែល្អប្រសើរទេ orang-utan មួយនេះមើលទៅមានភាពសាមញ្ញជាមួយនឹងពុកចង្ការពណ៌ទង់ដែងរបស់គាត់ពិតជាមានភាពទាក់ទាញណាស់។

២. Emperor Tamarin 

សត្វ Tamarin តូចមួយនេះបង្ហាញពីពុកមាត់ដ៏អស្ចារ្យបំផុតមួយក្នុងចំណោមនគរសត្វ មើលទៅហាក់បីដូចជាអ្នកសច្ចំដែលចំណាយពេលច្រើនទៅលើការធ្វើសមាធិ ឬក៏ដូចជាអ្នកទស្សនវិទូមួយរូប។

៣. សត្វជ្រូកដែលមានឈ្មោះ Bornean Bearded Pig

នេះគឺជាសត្វជ្រូកមួយប្រភេទដែលចម្លែកបំផុតនៅក្នុងនគរសត្វ។ វាត្រូវបានទទួលការគោរពទោះបីវាជាប្រភេទសត្វជ្រូក ប៉ុន្តែយើងត្រូវតែព្រួយបារម្ភ និងថែរក្សា។

៤. សុនខ Kerry Blue Terrier

ដំបូងបំផុតនោះគឺ វាមិនមែនពណ៌ខៀវនោះទេ។ អ្នកបង្កាត់ពូជសត្វឆ្កែប្រាកដជាជជែកតវ៉ាអំពីរចំណុចនេះ តើវាជាការពិត ឬ? 

ទោះជាយ៉ាងណាពុកមាត់ និងពពែដ៏អស្ចារ្យរបស់វា ធ្វើឱ្យវាក្លាយជាកំពូលឆ្កែលំដាប់មួយ។

៥. Bison

លោកបងមួយនេះមើលតែមុខក៏ដឹងថាមិនស្លូតដែរ ថែមទាំងពុកចង្កានិងភ្នែកដ៏មុតរបស់គាត់មើលទៅដូចកំពូលបុរសខ្លាំងម្នាក់អញ្ចឹង។

៦. សុនខ Bearded Collie

គឺជាសត្វមួយក្នុងចំណោមសត្វដែលមានពុកចង្កាដ៏ស្រស់ស្អាតដែលគេបានរាប់បញ្ជូល។ 

៧. ពពែ Markhor

មើលទៅគាត់ពិតជាស្រស់សង្ហារណាស់ជាមួយនឹងស្នែង និងរោមរបស់គាត់។

from: https://tnaot.com/km/m/detail/article/9718327