កាលពីដែលល្បីរឿង «កុមារី ២៥ ឆ្នាំ» ក្នុងឆ្នាំ ២០១២ដំបូង ក្រោមស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលត្រូវជាយាយបង្កើតរបស់លោក ម៉ុង ម៉ានុត ផ្ទាល់តែម្តង។
កាលពីប៉ុន្មានឆ្នាំនេះមហាជនជាច្រើនតែងតែសរសើរមិនដាច់ពីមាត់ និងនិយាយតៗគ្នាថារឿង «កុមារី ២៥ ឆ្នាំ» ពិតជាល្អមើលខ្លាំងណាស់។ ក្នុងនោះក៏មានបទចម្រៀងមួយបទដែលមានចំណងជើងថា«លោកពូ» ហើយក៏ធ្លាប់បានយល់ច្រឡំថាអ្នកចម្រៀង និង តួអង្គកុមារី ២៥ ឆ្នាំ នៅពីតូចនោះគឺជាក្មេងស្រី តែការពិតគឺជា លោក ម៉ុង ម៉ានុតសោះ។ មកដល់ពេលនេះ ម៉ានុត បានពេញរូបពេញរាង ពេញកំលោះស្រស់ស្អាតណាស់គួរឲ្យស្រលាញ់តែម្តង។
ដោយសារតែមានការគាំទ្ររឿង «កុមារី ២៥ ឆ្នាំ» ខ្លាំងតាំងពីវគ្គទី ១ រហូតមកក៏ អ្នកស្រី ពាន់ ភួងបុប្ផា ក៏ព្យាយាមបន្តស្នាដៃរបស់ខ្លួនរហូតបានមកដល់វគ្គទី៣ដែលកំពុងតែចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តផងដែរ៕ អត្ថបទដោយ៖ ត្នោត
ទស្សានាការបកស្រាយចម្រៀងរបស់ ម៉ានុត៖