Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​រហ័សមែន! គ្រាន់តែ​ចុះទៅ​មើលស្រែមួយភ្លែតសោះ​ ងាកមកបាត់សូន្យ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា​ ឆ្នាំ​២០២០​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​​លួចកាច់ក​ម៉ូតូ​​មួយ​គ្រឿង​របស់ស្ត្រីម្នាក់​កាលពី​ពេល​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​ ឆ្នាំ​២០២០ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​ រំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់លែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ និង​​បាន​កំណត់​មុខសញ្ញា​រួច​ហើយ ​ទើបសមត្ចកិច្ច​​ឈាន​ដល់​ការ​ចាប់​ជនសង្ស័យ​ចំនួន២នាក់ ​ក្នុងនោះ​ម្នាក់​ឈ្មោះ ញៀន ភឿន ភេទប្រុស អាយុ​៣១ឆ្នាំ​ រស់នៅ​ភូមិ​ណែ​ត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង ចំណែក​ម្នាក់​ទៀត​ឈ្មោះ វ៉ា​ន​សុវណ្ណ ភេទប្រុស អាយុ​២០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឫស្សី ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។ ដោយឡែកស្ត្រី​ជា​ម្ចាស់ម៉ូតូ​ឈ្មោះ​សុខ ស្រី​មុំ អាយុ​៣១ឆ្នាំ​ រស់នៅ​ភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង​ ​​រីឯ​ម៉ូតូ​មួយ​គ្រឿងដែលក្រុមជនសង្ស័យ​លួចយកទៅបាត់នោះ​​ម៉ាក​ហុងដា​ ធុន​សេ​125 ស៊េរី​ឆ្នាំ​2017 ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1G-6717 ។​

លោក​អធិការ​នគរបាល​ស្រុក​កំពង់លែង​បាន​​ឱ្យ​ដឹង​​ថា មុនពេលកើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ទៅ​ចំណុចកើតហេតុ​ខាងលើ​ ហើយ​ក៏​បាន​ដាក់​ម៉ូតូ​ចោល រួច​ចុះ​ទៅ​មើល​ស្រែ ។ មួយសន្ទុះ​ក្រោយមក​ពេល​ស្ត្រីរងគ្រោះ​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង ។

តាមប្រភពដដែលបានបន្ត​ថា ​ភ្លាម​នោះ ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​ប្ដឹង​សមត្ថកិច្ច នគរបាល​ទើប​ឈាន​ដល់​ការ​ស្រាវជ្រាវ​និង​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន២នាក់ ហើយ​បាន​នាំ​ទៅ យក​ម៉ូតូ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​ចំងាយ​​ប្រមាណ​​ជាង​៤គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង២នាក់​ខាងលើ និង​ម៉ូតូ​ជា​វត្ថុ​តាង​មក​​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី​៕​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9718247