ការឆ្លងរាលដាលនៃវីរុស COVID-19 ៖ យោងតាមបញ្ជីមួយចេញផ្សាយកាលពីថ្ងៃទី២១ កញ្ញា ថា ប្រទេសអ្នកមានជាង៦០តែពុំមានចិននិងសហរដ្ឋអាមេរិក បានយល់ព្រមទទួលយកវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក WHO ។
ខណៈប្រទេសជាច្រើនពុំមានធនធានសម្រាប់ផលិតវ៉ាក់សាំងផ្ទាល់របស់ពួកគេ WHO ប្រកាស
កាលពីប៉ុន្មានសប្ដាហ៍មុននេះ ពីការចាប់ផលិតដោយរួមសហការជាពិសេសជាមួយសម្ព័ន្ធភាព
នៃវ៉ាក់សាំង GAVI នូវវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយដែលគេស្គាល់ក្រោមឈ្មោះថា
COVAX (COVID-19 VACCINE GLOBAL ACCESS) ។
បន្ទាប់មក WHO បានស្នើកាលពីដំណាច់ខែសីហា ដល់បណ្ដាប្រទេសដែលមានធនធានឲ្យធ្វើ
កិច្ចសន្យាដោយម៉ឺងម៉ាត់ ចូលរួមក្នុងយន្តការនេះឲ្យបានមុនថ្ងៃទី១៨ កញ្ញា ហើយអនុវត្តការផ្ទេរ
ប្រាក់ដំបូង យ៉ាងយូរបំផុតត្រឹមថៃ្ងទី៩ តុលា ។
ប្រទេសឬដែនដីជាង៩០បានចូលរួមក្នុងយន្តការនេះ ដែលរួមទាំងប្រទេសអ្នកមាន៦៤ផង ។
ប្រទេសអ្នកមានទាំង៦៤ដែលចូលរួមមាន ប្រទេសទាំង២៧ជាសមាជិកសហភាពអឺរ៉ុបបន្ថែមន័រវែសនិងអ៊ីស្លង់ ។
សហរដ្ឋអាមេរិកដែលអះអាងជាផ្លូវការ ពីការដកខ្លួនថយចេញពី WHO កាលពីដើមខែកក្កដា
ពុំមានឈ្មោះក្នុងបញ្ជីឡើយក៏ដូចជាចិនតែកូរ៉េខាងត្បូងបានចូលរួមក្នុងយន្តការនេះដែរ ។
COVAX ជាការផ្ដួចផ្ដើមគំនិតពហុភាគីមួយនៃវ៉ាក់សាំងនិងមានទិសដៅធានាឲ្យវ៉ាក់សាំងមួយ
ដែលមានប្រសិទ្ទភាពនិងមានសន្តិសុខពេញលេញអាចទទួលបានក្នុងគ្រប់ប្រទេសទាំងអស់លើពិភពលោក ។ ប្រទេសអ្នកមាន១៤ក្នុងនោះមានកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា សិង្ហបុរី ស្វ៊ីសនិងជប៉ុន ព្រមទាំងសហភាពអឺរ៉ុបបានបង្កើតក្រុមពិគ្រោះយោបល់មួយ ហៅក្រុមបណ្ដាមិត្ត
ដើម្បីសម្រួលដល់ការផលិតវ៉ាក់សាំង COVAX ។
ទិសដៅមួយក្នុងចំណោមទិសដៅរបស់ COVAX គឺការផ្ដល់វ៉ាក់សាំងមានប្រសិទ្ធភាព និងមានសន្តិសុខឲ្យបាន២លានដូសរហូតដល់ឆ្នាំ២០២១ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព