សហរដ្ឋអាមេរិក ៖ យោងតាមបទចោទប្រកាន់ចេញផ្សាយនាថ្ងៃទី២១ កញ្ញា ថា ប៉ូលិសក្រុងញូវយ៉កម្នាក់មានដើមកំណើតនៅទីបេត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ហើយអាជ្ញាធរអាមេរិកចោទរូបគេថា ប្រមូលបណ្ដាព័ត៌មានផ្ដល់ឲ្យរដ្ឋាភិបាលចិន ។
ព័ត៌មានទាំងនោះទាក់ទិនជាពិសេសដល់សហគមន៍ជនជាតិទីបេនៅក្រុងញូវយ៉ក ។ ប៉ូលិសរូបនោះធ្វើការក្នុងស្នងការដ្ឋានប៉ូលិសនៅQUEENS តាមបទចោទប្រកាន់ថា ជ្រើសរើសដោយបណ្ដាសមាជិកនៃស្ថានកុងស៊ុលចិនប្រចាំក្រុងញូវយ៉ក ។
បទចោទប្រកាន់បន្តថា តាមរយៈការប្រាស្រ័យទាក់ទងជាមួយសហគមន៍ជនជាតិទីបេ បុរសអាយុ៣៣ឆ្នាំរូបនេះបានប្រមូលរវាងឆ្នាំ២០១៨ទៅ២០២០ បណ្ដាព័ត៌មានស្ដីពីសកម្មភាពរបស់សហគមន៍ទីបេនិងកំណត់ប្រភពស៊ើបការណ៍សំខាន់ៗ ។
តាមបទចោទប្រកាន់ បុរសនោះដែលក៏ជានាយទាហានបំរុងក្នុងកងទ័ពអាមេរិកផងដែរត្រូវបានចោទទៀតថា ជួយដល់បណ្ដាសមាជិកស្ថានកុងស៊ុលចិនឲ្យទទួលបានការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នានា រៀបចំដោយប៉ូលិសក្រុងញូវយ៉ក ។ អាជ្ញាធរចិនសង្ស័យផ្ទេរប្រាក់ច្រើនសិបពាន់ដុល្លារឲ្យដល់រូបគេ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព