Ivan Rakitic បានទទួលស្គាល់ថា ខ្លួនមិនដែលជាមិត្ដស្និទស្នាលជាមួយ Lionel Messi ឬ Luis Suarez នោះទេ បើទោះបីជាលេងជាមួយគ្នា៦ឆ្នាំក៏ដោយ។
មានសេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា ខែ្សបម្រើសញ្ជាតិក្រូអាតនេះ មិនសូវត្រូវគ្នាជាមួយអតីតមិត្ដរួមក្រុមទាំង២ឡើយ ខណៈសាមីខ្លួនក៏បញ្ជាក់ដែរថាមិនជិតស្និទអ្វីទេ តែនៅតែផ្ដល់ការគោរពដល់ពួកគេ។
«ទំនាក់ទំនងខ្ញុំជាមួយពួកគេ គឺមិនដែលសិ្នទស្នាលអ្វីនោះទេ។ ខ្ញុំជឿថាវាពិបាកក្នុងក្រុមដែលមានកីឡាករពី២៣ ទៅ២៤នាក់»។
«ប៉ុន្ដែខ្ញុំគោពពួកគេទាំង២។ ពួកគេធ្លាប់ជាមិត្ដរួមក្រុមខ្ញុំរយៈពេល៦ឆ្នាំ ហើយក៏ជាកីឡាករដ៏សំខាន់ដែរ។ ខ្ញុំតែងតែមានការប្រាស្រ័យរាក់ទាក់ល្អ ជាពិសេសគឺខ្ញុំមានការគោរពដល់ពួកគេ»៕
ប្រភព៖ Dailymail