Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាយបុគ្គលិកលក្ខណៈតារានិករ Virgo (កើតថ្ងៃទី២៣សីហា – ២២កញ្ញា)

Virgo ជាប្រភេទមនុស្ស ដែលតែងតែយកចិត្តទុកដាក់គ្រប់រឿង (ចាប់អារម្មណ៍មិនថារឿងតូចបំផុតក៏ដោយ) ។ ដោយសារតែ ខ្លួនជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយងាយរងគ្រោះ ទើបតែងប្រុងប្រយ័ត្នបំផុតចំពោះបញ្ហានេះ។ 

បើទោះជាតារានិករ Virgo មានភាពទន់ភ្លន់ចំពោះមនោសញ្ចេតនាក៏ដោយ ប៉ុន្តែពួកគេនឹងមិនផ្តល់ឱកាសច្រើនឡើយ។ ពួកគេ ក៏មិនអនុញ្ញាត ឱ្យជនណាម្នាក់ចូលក្បែរបេះដូងរបស់គេងាយស្រួលឡើយ។ លុះត្រាណាតែគេយល់ថា ម្នាក់នោះអាចធ្វើជាដៃគូមួយជីវិតរបស់គេបាន។ នេះគឺជាសញ្ញានៃការការពារបេះដូងរបស់ Virgo។ 

មនុស្សជំពូកនេះ មានចរិតរឹងមាំ ហើយចូលចិត្តការអភិរក្ស ការរៀបចំឱ្យបានល្អ និងការអនុវត្តជាក់ស្តែងច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ជីវិតរបស់ពួកគេ តែងតែមានការរៀបចំ ហើយសូម្បីតែពេលដែលពួកគេស្ថិតនៅក្នុងស្ថានភាពវឹកវរក៏ដោយ ក៏គោលដៅ និងក្តីសុបិន្តរបស់ពួកគេនៅតែបន្ត និងមានការកំណត់យ៉ាងតឹងរឹងនៅក្នុងគំនិតរបស់ពួកគេ។ ប៉ុន្តែពួកគេ តែងខ្វល់ខ្វាយនិងបារម្ភច្រើន។

ដោយសារតែ Virgo ចូលចិត្តពាក់ព័ន្ធនឹងសង្គមច្រើន ហេតនេះហើយ ភាគច្រើនប្រហែលជាពួកគេចាប់យកអាជីពជាអ្នកនិពន្ធ អ្នកកាសែត ឬជាអ្នកវាយអត្ថបទ និងការងារដែលពាក់ព័ន្ធនឹងសង្គម។ ប៉ុន្តែតម្រូវការរបស់ពួកគេដើម្បីបម្រើអ្នកដទៃធ្វើឱ្យពួកគេមានអារម្មណ៍ល្អក្នុងនាមជាអ្នកមើលថែក្នុងបេសកកម្មច្បាស់លាស់ដើម្បីជួយ។

លក្ខណៈពិសេសនៅពេលដែល Virgo ជួបរឿងខកបំណង ឬបញ្ហាអ្វីមួយធ្ងន់ធ្ងរក្នុងជីវិត។ មនុស្សជំពូកនេះ មិនចលាចលឡើយ ហើយតែងដោះស្រាយវាដោយសម្រួល។ អត្តចរិតរបស់ Virgo ចូលចិត្តពិចារណាពីបញ្ហារបស់ខ្លួនឯង និងបន្ទោសខ្លួនឯងច្រើនជាងបញ្ហា។

លក្ខណៈស្នេហា និងសិចរបស់ Virgo

១. ស្នេហា

ធម្មជាតិរបស់តារានិករនេះ មានភាពខុសប្លែកពីតារានិករដទៃ (តារានិករផ្សេងៗ ភាគច្រើនពឹងផ្អែកលើដៃគូ ដើម្បីបង្កើតភាពរីករាយ និងអ្វីដែលពួកគេត្រូវការ ហើយចូលចិត្តបង្ហាញបេះដូងដ៏ទន់ខ្សោយខ្លួនទៅកាន់ដៃគូ) ។ រីឯ Virgo វិញ​ កម្រនឹងបង្ហាញក្តីស្រលាញ់ណាស់ ប៉ុន្តែភាពស្និទ្ធស្នាលជាសញ្ញាដែលបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ Virgo ចូលចិត្តទំនាក់ទំនងដែលមានស្ថេរភាព ជាងស្នេហាភ្លើងចំបើង។ ពួកគេហាក់មានភាពលេចធ្លោលើទេពកោសល្យពីកំណើត ជាហេតុធ្វើឱ្យដៃគូរបស់ពួកគេត្រូវធ្វើតាម។

២.សិច

ពួកគេមិនត្រូវការបង្កើតបទពិសោធផ្លូវភេទច្រើន ជាមួយមនុស្សផ្សេងគ្នានោះទេ។ ពីព្រោះពួកគេចង់ធ្វើឱ្យខ្លួនឯងពិសេសបំផុតសម្រាប់នរណាម្នាក់ ដែលជាដៃគូយូរអង្វែងរបស់ពួកគេ។ ពួកគេក៏ចូលចិត្តបង្ហាញភាពស្អាតស្អំនៃរាងកាយរបស់ខ្លួន ទៅកាន់មនុស្សគ្រប់គ្នាផងដែរ។ តាមពិតទៅតារានិករ Virgo មាននិមិត្តរូបជាស្ត្រីព្រហ្មចារី ប៉ុន្តែចំពោះដៃគូជីវិត (ប្តីប្រពន្ធ) ពួកគេនឹងយកឈ្នះលើការរឹតត្បិតខ្លួនឯង និងហ៊ានល្មើសសីលធម៌នៅពេលរួមភេទ (អាចនិយាយបានថា ជាដៃគូលើគ្រែដ៏ពូកែយល់ចិត្តបំផុត)។

បើសិនជានរណាម្នាក់ចាប់អារម្មណ៍នឹងពួកគេ នោះត្រូវធ្វើអ្វីដោយសន្សឹម និងអត់ធ្មត់បំផុត។ ព្រោះថា តារានិករ Virgo មិនងាយនឹងព្រមព្រៀងស្នេហាចំពោះនរណាងាយឡើយ តែបើគេព្រមស្រលាញ់ហើយ អ្នកនោះនឹងទទួលបានការលះបង់របស់គេគ្រប់បែបយ៉ាង។

ចំពោះមិត្តភាព និងគ្រួសារ

១. មិត្តភាព

ពួកគេ ជាអ្នកផ្តល់យោបល់ដ៏ល្អបំផុត ហើយតែងតែដឹងពីវិធីដោះស្រាយបញ្ហាសម្រាប់អ្នកដទៃ។ ពួកគេចូលចិត្តជួយអ្នកដទៃខ្លាំងណាស់។ ហើយពួកគេតែងតែ យកបញ្ហាអ្នកដទៃមករៀនដោះស្រាយ និងបង្កើតបទពិសោធន៍បើទោះជាពួកគេមិនធ្លាប់ឆ្លងកាត់ក៏ដោយ។

ចំពោះមិត្តភាពរបស់ពួកគេ គឺពិតជារឹងមាំខ្លាំងណាស់ ហើយពួកគេតែងរក្សាចំណងមិត្តភាពដោយវិធីដែលគេអាចធ្វើបាន និងតែងធ្វើល្អចំពោះមិត្ត។

២.គ្រួសារ

ពួកគេរឹងមាំដូចជាព្រះអាទិត្យ ហើយពួកគេនឹងលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសាររបស់គេ ជាពិសេសគេតែងយកចិត្តទុកដាក់នឹងមនុស្សចាស់ ឬឈឺក្នុងគ្រួសារខ្លាំងបំផុត។ ពួកគេយល់ពីប្រពៃណី និងសារៈសំខាន់នៃការទទួលខុសត្រូវ ហើយតែងធ្វើជាបង្អែករបស់គ្រួសារ បើទោះជាភាគច្រើន គេសោះកក្រោះចំពោះគ្រួសារក៏ដោយ។

អាជីព និងលុយកាក់

Virgo ចូលចិត្តអនុវត្តជាក់ស្តែង និងវិភាគ។ ចំពោះការងារ ពួកគេស្វ័តស្វែងខ្លាំងណាស់ ហើយតែងតែដឹងច្បាស់ពីចំណុចស្នូលនៃបញ្ហាណាមួយ។ វិធីសាស្រ្ត និងរបៀបធ្វើការរបស់ ពួកគេ គឺច្រើនពឹងផ្អែកលើខ្លួនឯងផ្ទាល់ច្រើនជាង។ ពួកគេ ស្រលាញ់ការរៀនចំណេះដឹងទូទៅ និងការបញ្ចេញទស្សនៈរបស់ពួកគេ ក្នុងការធ្វើកិច្ចការណាមួយឱ្យល្អឡើង (រិះគន់ស្ថាបនា)។ ពួកគេពិតជាចូលចិត្តចូលរួមការងារក្នុង

សង្គមផងដែរ។

គេធៀប Virgo ដូចនឹងវត្ថុដ៏មានប្រយោជន៍ដ៏លើសលប់ (ដើមត្នោត)។ ព្រោះបុគ្គលិកលក្ខណៈរបស់តារានិករនេះ តែងធ្វើគ្រប់បែបយ៉ាងចម្រាញ់សមត្ថភាពខ្លួនឯង ដើម្បីសម្រេចកិច្ចការ និងចំពោះការស្វែងរកថវិការផងដែរ។ ពួកគេច្រើនមានការចំណាយមិនសមហេតុផល ប៉ុន្តែពួកគេក៏អាចរកវិធីដើម្បីបំពេញចន្លោះការចាយវាយរបស់ពួកគេវិញទៀតផង។

 ប៉ុន្តែ វាក៏ជាភាពអវិជ្ជមានផងដែរ ដែលបញ្ហានេះអាចធ្វើឱ្យពួកគេមានការព្រួញបារម្ភច្រើនបន្តិច។

វិធីទាក់ទាញតារានិករប្រុស Virgo

ដើម្បីលួងលោមមនុស្សប្រុស ក្នុងប្រភេទតារានិករ Virgo អ្នកត្រូវតែគោរពតាមតម្រូវការរបស់គាត់ ចំពោះភាពស្អាតស្អំ និងភាពត្រឹមត្រូវ។ ភាគច្រើនមនុស្សប្រុសនៃតារានិករនេះ តែងចាប់ផ្តើមមានស្នេហាយឺតៗ និងដោយយកចិត្តទុកដាក់បំផុត។ ហើយគាត់ចូលចិត្តចំណាយពេលរបស់គាត់ ដើម្បីស្គាល់មនុស្សម្នាក់មុនពេលចាប់ផ្តើមអ្វីដែលស៊ីជម្រៅជាងនេះ។ ចំពោះមនោសញ្ចេតនារបស់តារានិករប្រុស Virgo មានភាពជ្រៅពិបាកស្មាន។ បើអ្នកជាដៃគូរបស់គាត់ អ្នកត្រូវមានការអត់ធ្មត់ខ្ពស់ និងសម្របតាមភាពត្រជាក់ស្រឹបរបស់គាត់ (គាត់ប្រហែលជាមិនបង្ហាញក្តីស្រលាញ់បែបយុវវ័យច្រើនទៅកាន់អ្នកនោះទេ គាតស្ងប់ស្ងាត់ច្រើនជាងបង្ហាញអារម្មណ៍ពិត)។

គាត់ត្រូវការដៃគូដែលយល់ច្បាស់ពីគាត់ និងអាចឱ្យគាត់រស់នៅក្នុងអត្តចរិតពីកំណើតរបស់គាត់។ 

វិធីទាក់ទាញតារានិករស្រី Virgo

– បុគ្គលិកលក្ខណៈ គឺរួមបញ្ចូលគ្នារវាងភាពវៃឆ្លាត និងការយកចិត្តទុកដាក់លើចំណុចទូទៅ។ ការយល់ដឹងទូទៅ និងការប្តេជ្ញាចិត្ត បានបង្ហាញថា នាង កើតមកជាមួយសញ្ញាឆ្លាតវៃ ស្លូតបូត និងមានសមត្ថភាព។

– បើអ្នកស្រលាញ់នាង ប្រហែលជាត្រូវឈឺក្បាលបន្តិច ក្នុងការយកចិត្តនាង ព្រោះតារានិករស្រី Virgo ច្រើនតែព្រងើយកន្តើយចំពោះការលួងលោមស្នេហា។

– នាងមិនមែនជាមនុស្សត្រជាក់ចំពោះស្នេហានោះទេ ប៉ុន្តែនៅពេលចាប់ផ្តើមទំនាក់ទំនង អ្នកត្រូវប្រុងប្រយ័ត្នចំពោះការសន្ទនាបន្តិច ព្រោះនាងជាមនុស្សដែលមានការអង្កេតខ្ពស់។

– នាងចម្លែកពីគេបន្តិច ត្រង់ថា នាងនឹងមិនផ្តល់ឱកាសសាកល្បងទំនាក់ទំនងលើកទី២ ទៅកាន់អ្នកណាម្នាក់ ដែលមិនបានផ្តល់អារម្មណ៍សុវត្ថិភាពឱ្យនាងនោះទេ។ នាងតែងធ្វើការសម្រេចចិត្តនៅលើកដំបូង ថាអ្នកជាជម្រើសល្អសម្រាប់នាងឬអត់។

– នាងមានលក្ខណៈផ្ទាល់ខ្លួនចំពោះស្នេហា ហើយមិនខ្វល់នឹងទ្រព្យសម្បត្តិ ឬភាពឡូយឆាយអ្វីនោះឡើយ។ ប៉ុន្តែនាងពេញចិត្តនឹងបង្កើតរឿងរ៉ាវទាំងអស់នោះ ដោយពឹងផ្អែកលើខ្លួនឯងច្រើនជាង។

– នាងមានភាពឯកជន និងរឹងមាចំពោះរឿងស្នេហា ហើយនាងតែងតែរង់ចាំរហូតដល់ជួបមនុស្ស ដែលអាចសម្របខ្លួនទៅនឹងចរិតលក្ខណៈរបស់នាងបាន ទើបនាងរើសជាដៃគូ។ ប៉ុន្តែក៏មិនទាំងស្រុងនោះដែរ ចុងក្រោយនាងតែងតែជាអ្នកសម្របខ្លួនតាមដៃគូទៅវិញ (the right partner) ៕

from: https://tnaot.com/km/m/detail/article/9717691