នៅក្នុងប្រទេសកម្ពុជាយើងមានសាសនាជាច្រើនចូលមកប៉ុន្តែប្រជាជនខ្មែរយើងភាគច្រើនកាន់សាសនាព្រះពុទ្ធសប្បុរសជនទាំងឡាយបានខ្វល់ខ្វាយធ្វើបុណ្យទានកសាងព្រះវិហារ កុដិ សាលាឆាន់ ។ល។ការធ្វើទាំងអស់នេះនៅក្នុងគម្ពីរលោកបានបញ្ជាក់ថាបានបុណ្យបានផល្លាអានិសង្ឃយ៉ាងច្រើន ធ្វើយ៉ាងនេះមួយធ្វើយ៉ាងនោះមួយត្រូវបានទៅកានឋានសួគ៌ក៏ដោយប៉ុន្តែមនុស្សគ្រប់រូបនៅតែមិនស្ងប់ចិត្តព្រោះផលបុណ្យទាំងនោះសុទ្ធតែមើលមិនឃើញមិនជាក់ស្តែងទើបមនុស្សមួយចំនួនបានសួរថា៖តើឋានសួគ៌មានពិតឬអត់?តើឋាននរកមានពិតឬអត់?បើមានពិតចូលប្រាប់អំណះអំណាងតើអ្នកណាបានទៅឃើញ?
រូបតំណាង
ចម្លើយពិតណាស់ឋានសួគ៌មានឬមិនមាននោះគ្មាននណាម្នាក់អាចដឹងច្បាស់នោះទេគ្រាន់តែថា៖បើយើងនាំគ្នាធ្វើតែអំពើល្អសាងបុណ្យកុសលជួយជនទុរគតគោរពច្បាប់ទម្លាប់សង្គមដែលយើងរស់នៅ នឹងបានសេក្តីសុខរហូតនេះហៅថាឋានសួគ៌របស់មនុស្សលោកយើងទទួលបានជាលើកទីមួយហើយនៅជាតិខាងមុខបើឋានសួគ៌មានពិតមែនយើងនឹងទទួលបានជាលើកទីពីរ។
រូបតំណាង
បើអ្នកណាប្រព្រឹតអំពើកាប់សម្លាប់លួចឆក់ប្លន់រំលោភប្រពន្ធកូនអ្នកដទៃមិនគោរពច្បាប់ទម្លាប់នឹងមានទោសទណ្ឌហើយត្រូវមហាជនជាច្រើនបានវាយដំទាត់ធាក់ជាប់គុកច្រវ៉ាក់នេះជាឋាននរកដែលអ្នកប្រព្រឹត្តបានទទួលជាលើកទីមួយនៅជាតិខាងមុខបើឋាននរកមានពិតមែនអ្នកនោះនឹងទទួលជាលើកទីពីរ៕
រូបតំណាង
ដោយ៖វុធ ប៊ុនណា